(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២២ខែមករា ឆ្នាំ២០១៨នេះ អតិថិជនមានសំណាង៣៥៣នាក់ បានឈ្នះរង្វាន់ទឹកប្រាក់សរុប ៦០ម៉ឺនដុល្លារ ពីស្រាបៀរកម្ពុជា, ក្នុងនោះ រង្វាន់ទាំងអស់រួមមាន ១០,០០០ដុល្លារ ២,២០០ដុល្លារ ១,២០០ដុល្លារ និង១,០០០ដុល្លារ។

អតិថិជនមានសំណាងទាំង៣៥៣នាក់ នៅទីលំនៅក្នុង២៤ខេត្តក្រុងទូទាំងប្រទេសកម្ពុជា។

ថ្មីៗនេះផងដែរ ការត្រូវរង្វាន់ពិតៗ របស់ស្រាបៀរកម្ពុជា បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង នៅក្នុងព្រឹត្តិការណ៍តន្ត្រីទេសចរណ៍ស្រាបៀរកម្ពុជា នៅក្រុងប៉ោយប៉ែត ដោយសារតែមានអ្នកឈ្នះរង្វាន់រហូតទៅដល់ ១៥នាក់ នៅក្នុងរយៈពេលតែពីរយប់សោះ ដែលសរុបជាទឹកប្រាក់ចំនួន ២៨ម៉ឺនដុល្លារ។

លោកស្រី លី សុខឆេង ប្រធានគ្រប់គ្រងផ្នែកទីផ្សារ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានលើកឡើងថា «ស្រាបៀរកម្ពុជា តែងផ្តល់រង្វាន់ពិតៗ ជូនដល់អតិថិជន យើងតែងគោរពនូវពាក្យសន្យាដែលយើងតែងផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយនានា ដូច្នេះសូមអតិថិជនទាំងអស់ បន្តគាំទ្រផលិតផលរបស់ខ្មែរយើងមួយនេះបន្តទៀត»

គួរបញ្ចាក់ថា ស្រាបៀរកម្ពុជា ផ្តល់រង្វាន់ជូនអតិថិជនជាប្រាក់សុទ្ធ ១,០០០ ដុល្លារ រហូតដល់ ១០,០០០ ដុល្លារ ដែលសរុបជាទឹកប្រាក់ ១លានដុល្លារ ជារៀងរាល់ខែ៕