Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បញ្ជាការដ្ឋានកងទ័ពជើងគោក សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារទីបញ្ជាការ ១ខ្នង កំពស់៣ជាន់

24-01-2018 16:23

(ភ្នំពេញ)៖ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ ដែលមានមូលដ្ឋានក្នុងភូមិសាស្ត្រ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនៅអាគារទីបញ្ជាការ ១ខ្នង កំពស់៣ជាន់ ដែលជាអំណោយ របស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម ជូនដល់អង្គភាពបញ្ជាការដ្ឋាន កងទ័ពជើងគោក។

ពិធនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃ ខ.ភ.ម មេបញ្ជាការកងទ័ពជើងគោក និងលោកវរសេនីយ៍ឯកពិសេស ង្វៀន អាញ់យុង ប្រធានការិយាល័យ អនុព័ន្ធយោធាវៀតណាមប្រចាំកម្ពុជា។

ឧត្តមសេនីយ៍ឯក ចាន់ នន្ទវិទ្យា មេបញ្ជាការកងទ័ពជើងគោក បានបញ្ជាក់ថា អាគារទីបញ្ជាការ១ខ្នងកម្ពស់៣ជាន់ មាន១២បន្ទប់ ដែលត្រូវដាក់សម្ពោធ ឲ្យប្រើប្រាស់ជាផ្លូវការនៅពេលនេះ ស្របពេេលដែលថ្នាក់ដឹកនាំ នាយ ពលទាហាន គ្រប់បណ្តាកងឯកភាព ចំណុះឲ្យបញ្ជាការដ្ឋានកងទ័ពជើងគោក នៅទូរទាំងប្រទេស កំពុងចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៩ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោកនៃ ខ ភ ម ( ២៤ មករា ១៩៩៩.២៤ មករា ២០១៨ ) ។

អាគារនេះ បានចាប់ផ្តើមសាងសង់ពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៦ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១៦ និងបង្ហើយការសាងសង់ នៅថ្ងៃទី២០ ខែមករាឆ្នាំ២០១៨។ អាគារនេះ មានកំពស់៣ជាន់ មានទំហំសរុប ១៣៨៦ម៉ែត្រការ៉េ ដែលនៅជាន់ផ្ទាល់ដី មាន១៥បន្ទប់ ជាន់ទី១មាន ១៣បន្ទប់ និងជាន់លើគឺជាសាលប្រជុំធំ ដែលចំណាយអស់ទឹកប្រាក់សរុប ៣៥ម៉ឺនដុល្លាអាមេរិក ដោយមិនបានគិតថវិកា កែលំអរបន្ថែម និងការចាក់ដីរៀបចំធ្វើសួន នឹងរៀបប្រព័ន្ធលូ អស់ទឹកប្រាក់ប្រមាណជា១០ម៉ឺនដុល្លារ ដែលជាថវិកាសន្សំរបស់កងទ័ពជើងគោក៕