(ភ្នំពេញ)៖ តួនាទីរបស់សាលាអន្តរជាតិហ្រ្គីនអេបផល គឺផ្តល់ចំណេះដឹងដែលអាចឆ្លើយតបទៅនឹងការផ្លាស់ប្តូរបរិស្ថានការងារ និងផ្តល់នូវឧបករផ្សេងៗ ដើម្បីជួយអ្នកអប់រំរកឲ្យឃើញនូវតម្រូវការចំបាច់របស់សិស្ស,ការចូលរួមរបស់សិស្ស វាមានសារៈសំខាន់ណាស់ ដើម្បីទទួលបានជ័យជំនះក្នុង «គម្រោងថែរក្សាស៊ុត» នេះ។
សម្រាប់សាលាអន្តរជាតិហ្រ្គីនអេបផល ការបង្កើតជំហានក្នុងការជំរុញលើកទឹកចិត្ត ជាផ្នែកមួយដ៏សំខាន់ក្នុងការផ្សារភ្ជាប់សិស្សានុសិស្សជាមួយនិង «គម្រោងថែរក្សាស៊ុត»។
តាមរយ: ការតាំងពិព័ណគម្រោង និងពិធីដាក់បង្ហាញផ្សេងៗដែលរៀបចំដោយសាលា ជួយឲ្យសិស្សានុសិស្ស អាចឃើញនូវអ្វីដែលជាលិទ្ធភាពផ្សេងៗ ហើយរៀនបានពីមិត្តរួមថ្នាក់ដើម្បីទទួលបានជ័យជំនះក្នុង គម្រោងផ្ទាល់ខ្លួនពួកគេ។ ពេលនេះសាលា បានបង្កើតវប្បធម៌ នៃលិទ្ធភាពដែលពួកគេអាចទទួលភាពរីករាយពីការរៀន ដើម្បីឆ្លើយតបដល់តម្រូវការរបស់សិស្សានុសិស្សតាមរយ: ការអនុវត្តផ្ទាល់និងការបង្រៀនពីរបៀបធ្វើឲ្យសិស្សចេះគិតជាប្រព័ន្ធ។
តើយើងអាច បង្រៀនពីរបៀបឲ្យសិស្សចេះគិតជាប្រព័ន្ធដល់បុត្រធីតារបស់អ្នកនៅ តំណាក់កាលដំបូងនេះដោយរបៀបណា? ការនិទានរឿងឲ្យស្តាប់ អាចជាសាស្រ្តមួយដ៏មានប្រសិទ្ធភាព សម្រាប់ការអភិវឌ្ឍខួរក្បាលកុមារ។ ទោះជាយ៉ាងនេះក្តី ប្រសិនបើបុត្រធីតារបស់អ្នក គ្រាន់តែស្តាប់រឿង ហើយនិយាយឆ្លើយឆ្លងតែបន្តិចបន្តួច បុត្រធីតារបស់អ្នុកត្រូវការឲ្យយល់កាន់តែច្បាស់ពីសាច់រឿងនោះ និងចូលរួមជាមួយដំណើរការ នៃការអនុវត្តជាក់ស្តែងផងដែរ។
ដូច្នេះ នៅពេលដែលគ្រូ និងបុត្រធីតារបស់អ្នកជជែកពីរឿងអ្វីមួយ ពួកគេត្រូវតែចូលរួមធ្វើលំហាត់ការគិតជាប្រព័ន្ធនេះ តាម៤តំណាក់កាលខាងក្រោម ដើម្បីគិតឲ្យបានស៊ីជម្រៅ និងយល់សាច់រឿងឲ្យកាន់តែច្បាស់គឺ៖
*បទពិសោធន៍៖ ផ្សារភ្ជាប់សាច់រឿងទៅនឹងចំណេះដឹងនិងបទពិសោធន៍កុមារ
*ការពន្យល់៖ ពន្យល់មូលហេតុដែលដែលកើតឡើង
*ដំណោះស្រាយបញ្ហា៖ របៀបដើម្បីដោះស្រាយបញ្ហា
*ការទាយទុកជាមុន៖ តើអ្វីនឹងកើតឡើងនាពេលអនាគត?