(ភ្នំពេញ)៖ ឱកាសការងារពីក្រុមហ៊ុនធំៗចំនួន៤ នឹងត្រូវបានផ្តល់ជូន សម្រាប់យុវជនសិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើ ទូទៅនៅក្នុងវេទិកាការងារប្រចាំខែ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្រុមហ៊ុនទាំង៤ ដែលចូលរួមក្នុងវេទិកាការងារនេះ រួមមាន៖ ផ្សារទំនើប Aeon Mall, មីក្រូហិរញ្ញវត្ថុ​ជោគជ័យ, ក្រុមហ៊ុនឆ្នោតមហាសំណាង KPW និងភោជនីដ្ឋាន World Dinning Restaurant។

ក្រុមហ៊ុនទាំង៤នេះ នឹងមកសម្ភាសន៍ ដោយផ្ទាល់ជាមួយនឹង​ យុវជនសិស្ស/និស្សិត និងអ្នកស្វែង​រកការងារចាប់ពីម៉ោង៨:០០ព្រឹក ដល់ម៉ោង៥កន្លះល្ងាច។

ជាការកត់សំគាល់ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង មជ្ឈមណ្ឌលការងាររាជធានីភ្នំពេញតាមរយៈលេខទូរស័ព្ទ ០១៦ ៧៨៦៦៥៥ ឬគេហទំព័រ​របស់​ទីភ្នាក់ងារជាតិ​មុខរបរ​ និងការងារ www.nea.gov.kh និងទំព័រ facebookneakhmer (អិនអ៊ីអេ ខ្មែរ)ដោយ​ងាយ​ស្រួល៕