(ភ្នំពេញ)៖ របាយការណ៍ផ្លូវការ ដែលចេញដោយក្រសួងទេសចរណ៍ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានបង្ហាញថា ភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្ពុជា ក្នុងឆ្នាំ២០១៧ មានចំនួនសរុប ៥,៦០២,១៥៧នាក់ ដែលកើនឡើង ១១.៨% បើធៀបនឹងឆ្នាំមុន ក្នុងនោះទេសចរចិន មានចំនួនច្រើនជាងគេ ពោលឈរលើលំដាប់ថ្នាក់លេខ១។
របាយការណ៍ដដែល បានបង្ហាញទៀតថា ឆ្នាំ២០១៧កន្លងទៅនេះ ទេសចរបរទេសសក្តានុពល ដែលបានមកដល់កម្ពុជា រួមមាន៖
១៖ ចិន ១,២១០,៧៨២នាក់ កើនឡើង ៤៥.៩%
២៖ វៀតណាម ៨៣៥,៣៥៥នាក់ ថយចុះ ១៣%
៣៖ ឡាវ ៥០២,២១៩នាក់ កើនឡើង ៣៦%
៤៖ ថៃ ៣៩៤,៩៣៤នាក់ ថយចុះ ០.៨%
៥៖ កូរ៉េ ៣៤៥.០៨១នាក់ ថយចុះ ៣.៤%
៦៖ អាមេរិក ២៥៦,៥៤៤នាក់ កើនឡើង ៧.៥%
៧៖ ជប៉ុន ២០៣,៣៧៣នាក់ កើនឡើង ៦.២%
៨៖ ម៉ាឡេស៊ី ១៧៩,៣១៦នាក់ កើនឡើង ១៧.៣%
៩៖ អង់គ្លេស ១៧១,១៦២នាក់ កើនឡើង ៧.៣%
១០៖ បារាំង ១៦៦,៣៥៦នាក់ កើនឡើង ១០.៧%។
១១៖ ទេសចរឥណ្ឌាមកកម្ពុជា មានចំនួន ៥៩,៥៧១នាក់ កើនឡើង ២៩.១%។
ដោយឡែកក្នុងឆ្នាំ២០១៧នេះដែរ ភ្ញៀវទេសចរកម្ពុជាចេញទៅទេសចរនៅក្រៅប្រទេស ក៏មានចំនួន ១,៧៥២,២៦៩នាក់ ផងដែរ គឺកើនឡើង ២២.២% បើធៀបនឹងឆ្នាំ២០១៦៕