(ភ្នំពេញ)៖ លោក សំសាក ម៉ូថន អនុប្រធានប្រតិបត្តិជាន់ខ្ពស់ ស្យាមគូបូតា ខបភឺរ៉េសិន ដែលផ្គត់ផ្គង់គ្រឿងចក្រកសិកម្មនៅកម្ពុជា បានថ្លែងថា ការវិវត្តន៍ និងបច្ចេកវិទ្យាថ្មី នៃគ្រឿងយន្តកសិកម្ម បានក្លាយជាកត្តាដ៏សំខាន់ ដែលជួយប្រជាកសិករទទួលបានប្រសិទ្ធភាព និងភាពងាយស្រួល ក្នុងការធ្វើការងារ ជាអតិបរមា។ ទន្ទឹមនឹងកម្ពុជា កំពុងតម្រង់ទៅរកការធ្វើកសិកម្មតាមបែបកសិឧស្សាហកម្ម បច្ចេកវិទ្យាថ្មី នៃគ្រឿងយន្តកសិកម្ម គឺជាតម្រូវការចាំបាច់ សម្រាប់កសិករខ្មែរ។
ដោយមើលឃើញអំពីភាពចាំបាច់នេះ ស្យាមគូបូតា ខបភឺរ៉េសិន ដែលជាអ្នកនាំមុខគេ ខាងផ្នែកគ្រឿងយន្តកសិកម្ម បានបង្ហាញជូនម៉ាស៊ីន ម៉ាស៊ូតគូបូតាថ្មី ZT Series ដែលមានទិន្នផលកម្លាំង 10-15.5 កម្លាំងសេះ រចនារូបរាងថី្ម មានផាសុខភាព និងសុវត្ថិភាពយ៉ាងពេញលេញ។ ជាមួយនឹងបចេ្ចកវិទ្យាផ្តាច់មុខ «K-Tech» ម៉ាស៊ីនម៉ាស៊ូតថ្មីនេះ មានកម្លាំងកាន់តែខ្លាំង កាន់តែធន់ និងកាន់តែសន្សំ សំចៃប្រេង មានសមត្ថភាពលើការងារធ្ងន់ៗ អាចធ្វើដំណើរ លើចំងាយផ្លូវឆ្ងាយ និងបូមទឹកបានយ៉ាងពេញកម្លាំង។
លោក សំសាក ម៉ូថន បាបបន្ថែមថា ថ្មីៗនេះ ក្រុមហ៊ុនបានសម្ពោធម៉ាស៊ីន ម៉ាស៊ូតគូបូតា ZT Series ជាម៉ូដែលថ្មី ដែលមានកម្លាំងកាន់តែខ្លាំង កាន់តែធន់ និងកាន់តែសន្សំ សំចៃប្រេង ស្របតាមស្តង់ដារគូបូតា សម្រាប់ធ្វើការងារធ្ងន់ៗ ជាមួយនិងភាពរលើបរលោង និង មានរចនារូបរាងកាន់តែល្អប្រសើរ ក្នុងការធ្វើការងារ។
លោក សំសាក បានបនែ្ថមទៀតថា «សព្វថ្ងៃនេះ ម៉ាស៊ីនម៉ាស៊ូតគូបូតា ជាម៉ាកសញ្ញានាំមុខគេនៅទីផ្សារកម្ពុជា។ រូបរាងថី្មទាំងស្រុង ត្រូវបានអភិវឌ្ឍន៍ដើម្បីបំរើតំរូវ ការអតិថិជនក្នុងនាម ជាអ្នកនាំមុខគេយ៉ាងពិតប្រាកដ។ យើងបានធ្វើឲ្យប្រសើរនូវរចនារូបរាង ដែលកាន់តែរលើបរលោង និងកាន់តែទំនើបជាមួយនិងកំរបកោង។ យើងក៏បានដំឡើងអំពូលភ្លើងមុខ និង អំពូលភ្លើងពិល LED ដែលធ្វើឲ្យកាន់តែមានសុវត្ថិភាព សម្រាប់ការងារពេលយប់»។
ជាងនេះទៅទៀត ដើម្បីផ្តល់នូវរចនាបថជីវិតទំនើប និងពង្រឹងភាពងាយស្រួល យើងបានដំឡើងរន្ធ USB សំរាប់ប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច និង ឧបករណ៍វាស់ស្ទង់ កំរិតប្រេងដែលអាចឲ្យអ្នកប្រើប្រាស់ ពិនិត្យមើលកំរិតប្រេង ដោយមិនចាំបាច់បើកកំរបប្រេងមើល។
ចំពោះការបំពេញការងារ ការយកចិត្តទុកដាក់ជាចំបងរបស់យើង គឺការទទួលបានប្រសិទ្ធិភាពការងារជាអតិបរមា និង មានភាពធន់សំរាប់ការងារធ្ងន់ៗ ដោយបានដោះស្រាយបញ្ហាឡើង កំដៅខ្លាំង និងម៉ាស៊ីនដែលភ្ជាប់រន្ធទុយោច្រើន ដែលធ្វើឲ្យប្រដាប់បាញ់ទឹកនៅក្នុងកន្លែងចំហេះ កាន់តែប្រសើរ និងបាញ់ទឹកកាន់តែលឿន ដោយបង្កើនប្រសិទ្ធិភាព ចំហេះនិងកាត់បន្ថយ ការប្រើប្រាស់ប្រេង។ នេះនិងផ្តល់បទពិសោធន៍ឲ្យអ្នកប្រើប្រាស់មួយកំរិតថែមទៀត។
ម៉ាស៊ីនម៉ាស៊ូតគូបូតាថ្មីនេះ មិនត្រឹមតែរលើបរលោង កម្លាំងកាន់តែខ្លាំង និង កាន់តែធន់នោះទេ តែក៏អាចផ្តល់ទិន្នផលកាន់តែច្រើនថែមទៀតផង។ ជាពិសេសជាងនេះទៅទៀត មានការធានារយៈពេល៣ឆ្នាំ សម្រាប់សេវាកម្មក្រោយការលក់៕