(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំបូកសុរបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកឆ្នាំ២០១៧ និងទិសដៅបន្ដឆ្នាំ២០១៨។
ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅ សាលប្រជុំក្រសួងមហាផ្ទៃនេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា ពេញ១ឆ្នាំ២០១៧ កើតឡើង៣៥៣១ករណី បើធៀបនឹងឆ្នាំ២០១៦ធ្លាក់ចុះ១៦៩ករណី ដោយបានឆក់យកជីវិតមនុស្ស១,៧៨០នាក់ កើនឡើង៦៣នាក់ និងអ្នករបួសចំនួន៥,៥៣៩នាក់ ធ្លាក់ចុះ១,០៦៨នាក់ បើធៀបនឹងឆ្នាំ២០១៦៕