Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

គ.ជ.ប នឹងបើកការចុះបញ្ជីបេក្ខជនតំណាងរាស្ត្រ ចាប់ពីថ្ងៃ៣០ ខែមេសា សម្រាប់ការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៨

24-01-2018 14:48

(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបើកការចុះបញ្ជីឈ្មោះបេក្ខជនឈរជាតំណាងរាស្រ្ត នីតិកាលទី៦ រយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែមេសាខាងមុខតទៅ នៅទីស្នាក់ការ គ.ជ.ប ផ្ទាល់។ នេះបើតាមការបញ្ជាក់របស់លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប ក្នុងឱកាសបើកកិច្ចពិភាក្សាជាមួយភាគីពាក់ព័ន្ធ នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។

លោក ទេព នីថា បានបញ្ជាក់យ៉ាងដូច្នេះថា «ការចុះបញ្ជីឈ្មោះបេក្ខជន នៃការបោះឆ្នោតតំណាងរាស្រ្ត នីតិកាលទី៦ នឹងធ្វើនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ដែលការចុះឈ្មោះធ្វើនៅ គ.ជ.ប មានរយៈពេល១៥ថ្ងៃ»

សូមជម្រាបថា បើតាមតារាងលទ្ធផលផ្លូវការនៃការធ្វើបច្ចុប្បន្នភាពបញ្ជីបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៧ ដែលបង្ហាញដោយ គ.ជ.ប មានប្រជាពលរដ្ឋចំនួន ៨,៣៨០,២១៧នាក់ ដែលស្មើនឹង ៨៤.៨០ភាគរយ កំពុងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៧៕