(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត បានស្នើឲ្យមន្ត្រី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងជុំវិញខេត្តទាំងអស់ រួបរួមគ្នាជួយឲ្យខេត្តកំពត មានការអភិវឌ្ឍន៍ និងរីកចំរើនកាន់តែខ្លាំងឡើងទៅថ្ងៃអនាគត។
លោកអភិបាលខេត្ត បានថ្លែងបែបនេះ នៅក្នុងឱកាសទទួលអំណោយជាថវិកាជួយ គណបក្សប្រជាជនខេត្តសរុបជាទឹកប្រាក់ ជាង១ម៉ឺនដុល្លា ពីសប្បុរសជននានា នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ នៅទីស្នាក់ការគណបក្សប្រជាជនខេត្តកំពត ស្ថិតក្នុងភូមិសុវណ្ណសារ សង្កាត់កំពង់កណ្តាល ក្រុងកំពត។
ក្នុងឱកាសទទួលអំណោយនេះ លោកអភិបាលខេត្ត ជាវ តាយ បានស្នើឲ្យមន្ត្រី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងជុំវិញខេត្តកំពតទាំងអស់ទាំងអស់ ត្រូវរួបរួមគ្នា សាមគ្គីគ្នា ជួយអភិវឌ្ឍខេត្តឲ្យរីកចម្រើន រុងរឿងទាន់ពេលវេលា ពោលត្រូវធ្វើឲ្យដូចភ្លៀងរលឹម ហើយក្នុងនេះដែរ រូបលោកស្នើឲ្យមន្ត្រីទាំងអស់ មិនត្រូវបណ្តោយឲ្យខេត្តនៅជាប់ត្រឹង ដោយគ្មានការ អភិវឌ្ឍន៍ រីកចម្រើនទៅមុខនោះទេ។
លោកអភិបាលខេត្ត បានបន្តថា នៅក្នុង២៥រាជធានី-ខេត្ត ដោយឡែកខេត្តកំពតមួយនេះ ជាខេត្តមានសក្តានុពលខ្លាំង រួមទាំង វិស័យទេសចរណ៍ និងឧស្សាហកម្ម ប៉ុន្តែអ្វីដែលសំខាន់ តើយើងទាំងអស់គ្នា ត្រូវអភិវឌ្ឍខេត្តរបស់យើងរបៀបណា។ លោកបានបញ្ជាក់ថា នៅក្នុងដំណាក់ការដំបូងដែលរូបលោក មកកាន់តំណែងជាអភិបាលខេត្ត លោកនឹងពង្រីកហេដ្ឋារចនាសម្ព័នរូបបវ័ន្ត មានការជួសជុល កែលម្អ ផ្លូវថ្នល់ឲ្យបានស្អាត ការកែលម្អសោភាពទីក្រុង រក្សាឲ្យបាននូវបរិស្ថានស្អាត អនាម័យល្អ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តជាតិ ការផ្គត់ផ្គង់ទឹកស្អាត និងអគ្គីសនីដល់ប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងពេលឆាប់ៗខាងមុខ។
នៅក្នុងឱនោះ លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ដើម្បីសម្រេចបានតាមទិសដៅគ្រោងទុក មានតែការជួយពង្រឹងទាំងអស់គ្នា ការរួមគ្នា សាមគ្គីគ្នា ទើបអាចដឹកនាំខេត្តមួយនេះ ដើរឲ្យទៅតាមផ្លូវមួយដ៏រុងរឿងបាន ព្រោះរូបលោកតែម្នាក់ឯង មិនអាចធ្វើបានសម្រេចទេ៕