(ព្រះសីហនុ)៖ បន្ទាប់ពីទស្សនាការប្រកួតបាលទាត់ដ៏ស្វិតស្វាញ និងជក់ចិត្ត នៃពានរង្វាន់ Tiger Street Football Festival 2018 ប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តព្រះសីហនុ និងភ្ញៀវទេសចរទទួលបាននូវភាពសប្បាយរីករាយជាមួយនឹងទស្សនីយភាពប្លែកៗជាច្រើន ដែលជាការរៀបចំពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ។

ជាក់ស្តែង ក្រៅពីការប្រកួតបាលទាត់ដ៏អស្ចារ្យ និងការសម្តែងក្បាច់រាំដ៏ស្រស់ស្អាត ក៏មានការបង្ហាញពីសមត្ថភាពត្រេះបាល់ដ៏អស្ចារ្យ ពីលោក Phillip Veron Gibson ដែលធ្លាប់ជាប់លំដាប់ថ្នាក់ទី៧ ពិភពលោកក្នុងការត្រេះបាល់។ លើសពីនេះនៅជុំវិញបរិវេណកន្លែងរៀបចំកម្មវិធី Tiger Street Football Festival 2018 ក៏មានកន្លែងលេងហ្គេមកម្សាន្តដ៏រីករាយ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ ជាច្រើនពីស្រាបៀរថៃហ្គ័រ មានការដាក់តាំងលក់សម្ភារៈកីឡា ព្រមទាំងទទួលបានការភ្ជាប់អ៊ិនធើណែតដោយឥតគិតថ្លៃ (Free Wifi) នៅបញ្ជរ Digital Booth ផងដែរ។

អ្វីដែលកាន់តែទាក់ទាញ់នោះគឺ ការប្រគំតន្ត្រីដោយមានការចូលរួមពីសំណាក់កំពូលតារាចម្រៀងល្បីៗជាច្រើនរូបក្នុងប្រទេសកម្ពុជារួមមាន លោក ព្រាប សុវត្តិ សុគុន្ធ និសា ពេជ្រ សុភា ហ្សូណូសុខ ស្រីនាង ឱក សុគន្ធកញ្ញា ឆន សុវណ្ណរាជ ទេព បូព្រឹក្ស កញ្ញា ឈិន ម៉ានិច ឃី សុគន្ធ ។ ហើយតារាចម្រៀងទាំងអស់បានលើកយកសុទ្ធសឹងជាបទញ៉ាក់កន្ត្រាក់អារម្មណ៍ ជាហេតុធ្វើឲ្យអ្នកគាំទ្រនៅព្រះសីហនុសប្បាយរីករាយ និងរាំកម្សាន្តទៅតាមចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយ គ្រប់គ្នាពេញមុខឆាកតន្រ្តី។

ពិសេស អ្នកគាំទ្រទាំងអស់ក៏ទទួលបានកម្មវិធីលក់ជូនពិសេសសម្រាប់ការជាវស្រាបៀរ ថៃហ្គ័រ មកទទួលទានបណ្តើរ ទស្សនាការប្រគំតន្ត្រី Tiger Street Football Festival 2018។ការប្រកួតបាល់ទាត់Tiger Street Football Festival 2018 នៅថ្ងៃចុងក្រោយ និងការប្រគំតន្រ្តីនៅរាត្រីចុងក្រៅប្រចាំមណ្ឌលព្រះសីហនុនេះ មានការផ្សាយផ្ទាល់ ពីសា្ថនីយ៍ទូរទស្សន៍រស្មីហង្សមាសផងដែរ។

ការប្រកួតជម្រុះក្នុងកម្មវិធី Tiger street Football Festival 2018 នឹងធ្វើឡើងនៅមណ្ឌលបន្ទាប់គឺ៖ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅដីឡូ ឧកញ៉ាឈួន គឹមសាន្តទីរួមខេត្តកំពង់ស្ពឺ។

ដូច្នេះសូមកុំភ្លេចចូលរួមទស្សនាការប្រកួតជម្រុះ នៅខេត្តកំពង់ស្ពឺឲ្យបានច្រើនកុះករ។ ចំពោះសកម្មភាពផ្សេងៗនៃព្រឹត្តិការណ៍នេះសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ របស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH៕

សូមពិសាដោយការទទួលខុសត្រូវ!!