(ភ្នំពេញ)៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ បានចេញសេចក្ដីប្រកាសព័ត៌មានផ្លូវការ អំពីជំនួបពិភាក្សាការងាររវាង លោកទេសរដ្ឋមន្ដ្រី ប្រាក់ សុខុន រដ្ឋមន្ដ្រីក្រសួងការបរទេស ជាមួយលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា, នេះបើតាមសេចក្ដីប្រកាសដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ។
កិច្ចពិភាក្សារវាងប្រមុខកាទូតកម្ពុជា ជាមួយឯកអគ្គរដ្ឋទូតឥណ្ឌា ត្រូវបានធ្វើឡើង ដើម្បីត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ចូលរួមក្នុងកិច្ចប្រជុំកំពូលពិសេសរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា និងទស្សនកិច្ចផ្លូវការរបស់សម្ដេចតេជោ ហ៊ុន សែន នៅប្រទេសឥណ្ឌា។
បើតាមក្រសួងការបរទេស កិច្ចពិភាក្សានេះ ក៏បានត្រៀមរៀបចំឯកសារនានាសម្រាប់ការចុះហត្ថលេខា អំឡុងពេលទស្សនកិច្ច និងការត្រៀមរៀបចំកិច្ចប្រជុំធុរៈកិច្ចកម្ពុជា-ឥណ្ឌា។
សូមអានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមានខ្លឹមសារទាំងស្រុង នៅខាងក្រោមនេះ៖