ព្រឹកនេះ ក្រសួងការពារជាតិ រៀបចំសិក្ខាសាលាការងារបច្ចេកទេសទូទាំងកងពលយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ និងលើកទិសដៅ៥ឆ្នាំបន្តទៀត
24-01-2018 08:43
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨នេះ ក្រសួងការពារជាតិ បានរៀបចំសិក្ខាសាលា ការងារបច្ចេកទេស ទូទាំងកងពលយោធពលខេមរភូមិន្ទ រយៈពេល៥ឆ្នាំ (២០១៣-២០១៧) និងលើកទិសដៅអនុវត្ត៥ឆ្នាំ បន្ត(២០១៨-២០២២) នៅទីបញ្ជាការកងពលតូចថ្មើជើងលេខ៧០។
ពិធីនេះប្រព្រឹត្តឡើងក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ និងនាយទាហាន នាយទាហានរង ចំណុះអង្គភាពយ៉ាងច្រើនកុះករផងដែរ៕