Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រជាពលរដ្ឋនៅភូមិនាងនយ ក្នុងស្រុកពញាក្រែក ថ្លែងអំណរគុណសម្តេចតេជោ ដែលផ្តល់អនុសាសន៍ជួយដោះស្រាបញ្ចប់វិវាទ និងប្តេជ្ញាបោះឆ្នោតជូន CPP តែមួយគត់

24-01-2018 07:54

(ត្បូងឃ្មុំ)៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ រួមជាមួយសហការី នៅព្រលប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ បានចុះសំណេះសំណាលជាមួយគ្រួសារដែលមានវិវាទគ្នា ដែលត្រូវបានដោះស្រាយរួច ព្រមទាំងប្រជាពលរដ្ឋជាង៥០គ្រួសារផ្សេងទៀត ដែលរស់នៅក្នុងភូមិនាងនយ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

លោក លី ឡេង ថ្លែងថា ក្រោមការយកចិត្តទុកដាក់ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលសម្តេចទាំងទ្វេ បានយកចិត្តទុកដាក់មើលការខុសត្រូវចំពោះកូនចៅ ដែលតែងតែធ្វើការណែនាំ ជំរុញដល់អាជ្ញារធរខេត្ត យកចិត្តទុកដាក់សុខទុក្ខ និងដោះបញ្ហាវិវាទរបស់បងប្អូន ត្រូវបានបញ្ចប់ជាស្ថាពរ ដោយសន្តិវិធី ដែលស្របទៅនឹងយុទ្ធសាស្ត្រ ឈ្នះឈ្នះ របស់សម្តេច ដោយមិនយកអ្នកណាម្នាក់ជាសត្រូវនោះឡើយ គឺរស់នៅស្ថិតក្រោមដំបូលសុខសន្តិភាពតែមួយជាមួយគ្នា។

លោកអភិបាលខេត្តបន្តថា ទាំងនេះបញ្ជាក់ពីការរួមសុខរួមទុក្ខ ពីថ្នាក់ដឹកនាំកំពូល ដែលជាឪពុកម្តាយ មានព្រហ្មវិហារធម៍ មើលថែចំពោះកូនចៅជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

តបតាមដំណោះស្រាយវិវាទដ៍ល្អ ដែលត្រូវបានបញ្ចប់នេះ លោកស្រី ចន្ថា សុខា និងប្តី ឈ្មោះ យុន ជុន ត្រូវជាឪពុក ដុង ជា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិនាងនយ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ព្រមទាំងប្រជាពលរដ្ឋជាង៥០គ្រូសារផ្សេងទៀត គោរពថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលលោកទាំង២ ក៍ដូចជាលោកអភិបាលខេត្ត លី ឡេង និងស្ថាប័នតុលាការខេត្ត ដែលបានយកចិត្តទុកដាក់ សណ្តោសប្រណី បានធ្វើឲ្យវិវាទគ្រួសារគាត់ជាមួយ ឈ្មោះ យ៉ាង ស្រីម៉ៅ បានបញ្ចប់ជាស្ថានពរដោយសន្តិវិធីបែបនេះ។

ជាមួយគ្នានោះ ប្រជាពលរដ្ឋក្នុងភូមិនាងនយ ក៍ដូចជាទូទាំងខេត្តត្បូងឃ្មុំទាំងអស់ គោរពថ្លែងអំណរគុណ និងជូនពរសម្តេចទាំងទ្វេ សូមជួបប្រទះតែសេចក្តីសុខ អាយុយ៉ឺនយូរ កម្លាំងមាំមួន ពិសេសប្តេជ្ញាដើរតាមមាគ៌ាដឹកនាំដ៍ឈ្លាសវៃរបស់សម្តេច និងគណបក្សប្រជាជនជានិច្ច ដោយមិនងាករេ ពេញចិត្ត និងស្មោះត្រង់ ដោយបោះឆ្នោតជូនគណបក្សប្រជាជនតែមួយគត់ ដើម្បីសម្តេចបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅកាន់ការអភិវឌ្ឍន៍យូរអង្វែងតទៅទៀត៕