(ភ្នំពេញ)៖ ពេញមួយឆ្នាំ២០១៧ ចាប់ខែមករា ដល់ខែធ្នូ ប្រជាពលរដ្ឋ បានចូលសម្រាកព្យាបាលជំងឺ នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋទូទាំងប្រទេសចំនួន ១,១៨៣,៧៤៦នាក់ និងករណីពិនិត្យពិគ្រោះជំងឺក្រៅមានចំនួន ១១,៦៦៥,២៥១ករណី ក្នុងនោះករណីថ្មី ចំនួន ១០,១៨៤,០៤៥ករណី, នេះបើយោងតាមស្ថិតិនៃការប្រើប្រាស់សេវាកម្មថែទាំសុខភាព ក្នុងឆ្នាំ២០១៧
នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ​ទូទាំងប្រទេស របស់ក្រសួងសុខាភិបាល។

តាមរបាយការណ៍របស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh news ទទួលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ បានឲ្យដឹងទៀតថា អ្នកជំងឺ ដែលមកសម្រាកព្យាបាល មានចំនួន៨៦៥,៣៦៥នាក់ និងសម្រាលកូន មានចំនួន ៣១៨,៣៨១នាក់ ។ រាល់ការពិនិត្យ-សម្រាក-ព្យាបាលជំងឺ និងសម្រាលកូននេះ ក៏មានប្រើប្រាស់សេវា ដោយប្រជាពលរដ្ឋក្រីក្រ
ក្រោមកម្មវិធីមូលនិធិសមធម៌ ដែលផ្ដល់មូលនិធិ ដោយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍ និងទទួលបានការលើកលែងការបង់ថ្លៃសេវា តាមគោលការណ៍នយោបាយរបស់រាជរដ្ឋាភិបាលផងដែរ។

ព័ត៌មានលម្អិតមានដូចខាងក្រោមនេះ៖