(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការព្យាករណ៍អាកាសធាតុប្រចាំសប្តាហ៍ ដោយបញ្ជាក់ថា កម្ពុជាបន្តទទួលខ្យល់ដែលបក់មកពីទិសខាងកើត និងឥទ្ធិពលរបស់ខ្យល់មូសុងឦសាន និងជ្រលងសម្ពាធខ្ពស់ ដែលក្ខណៈបែបនេះ បង្កឲ្យរាជធានី-ខេត្តចំនួន១១ មានភ្លៀងធ្លាក់រាយប៉ាយ ក្នុងកម្រិតពីតិច ទៅបង្កួរ ចាប់ពីថ្ងៃទី២៣ ដល់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨។

រាជធានីខេត្តទាំង១១នោះរួមមាន៖

១៖​ តំបន់មាត់សមុទ្រ មានខេត្តកែប កំពត ព្រះសីហនុ និងកោះកុង មានភ្លៀងកក់ខែ ធ្លាក់ពីមធ្យមទៅបង្គួរ។
២៖​ តំបន់ទំនាបកណ្តា មានរាជធានីភ្នំពេញ ខេត្តព្រៃវែង ស្វាយរៀង កណ្តាល តាកែវ កំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំ នឹងមានភ្លៀងកក់ខែធ្លាក់ពីតិច ទៅមធ្យម៕