(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, អ្នកនាង កេត សត្យា, លោក វង់ វុធ និងលោក ជូរ លឹមហួត៖
* ព័ត៌មានជាតិ (Cambodia News)
១៖ ប្រមុខការពារជាតិកម្ពុជា ព្រមានកម្ទេចចលនាសង្គ្រោះជាតិ ប្រសិនបើកើតមាននៅកម្ពុជា
២៖ សម្ដេចពិជ័យសេនា ទៀ បាញ់៖ ទង្វើអ្វីក៏ដោយឲ្យតែខុសច្បាប់ ត្រូវតែបង្ក្រាបទាំងអស់ កុំចាំបញ្ជារបស់មេបញ្ជាការ
៣៖ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ប្រកាសថា «ចលនាសង្គ្រោះជាតិ» របស់លោក សម រង្ស៊ី គឺជាអំពើភេរវកម្ម
៤៖ ចៅស្រីសម្តេចតេជោ ហ៊ុន សែន ប្រឡងគណិតវិទ្យាជាប់លេខ១នៅអាស៊ី
៥៖ សម្តេច ស ខេង៖ ការបោះឆ្នោតនៅកម្ពុជានឹងប្រព្រឹត្តដោយរលូន ទោះបីមានអ្នកគ្រោងធ្វើ សកម្មភាពបង្ករឿងក៏ដោយ
៦៖ ព្រឹទ្ធសភា គាំទ្រទាំងស្រុងឥតកែប្រែលើ សេចក្តីព្រាងច្បាប់អនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេវាកម្ម អាស៊ាន-ឥណ្ឌា
៧៖ ប្រមុខ គ.ជ.ប៖ គោលបំណងធំរបស់ គ.ជ.ប គឺធ្វើឲ្យបញ្ជីបោះឆ្នោតត្រឹមត្រូវ និងរាប់សន្លឹកឆ្នោតដោយយុត្តិធម៌ មានតម្លាភាព
៨៖ មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស៖ ឆ្នាំ២០១៧ អាវុធហត្ថបង្ក្រាបបទល្មើសបានជិត៣ពាន់លើក និងជនសង្ស័យជាង៤ពាន់នាក់ ត្រូវបានឃាត់ខ្លួន
៩៖ កម្ពុជាទទួលបានចំណូល៣០០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ
* ព័ត៌មានអន្តរជាតិ (World News)
១៖ ព័ត៌មានលម្អិតនៃ «ការកាត់ទោសមន្ត្រីពុករលួយ និងក្រុមបក្ខពួកទ្រង់ទ្រាយធំ» ដោយតុលាការវៀតណាម!
២៖ ប្រធានាធិបតីតួកគីអះអាងថា «គ្មានផ្លូវបកក្រោយវិញទេ» ចំពោះប្រតិបត្តិការទន្ទ្រានចូលតំបន់ Afrin ទឹកដីស៊ីរី!
៣៖ ភាពជាប់គាំងត្រូវបញ្ចប់ «លោក ដូណាល់ ត្រាំ ទើបចុះហត្ថលេខា លើកញ្ចប់ថវិកាបណ្តោះអាសន្ន» អាចផ្គត់ផ្គង់រដ្ឋាភិបាលដល់ថ្ងៃទី០៨ ខែកុម្ភៈ!
៤៖ ប្រមុខការពារជាតិអាមេរិក «បំពេញទស្សនកិច្ចដំបូងនៅ ឥណ្ឌូណេស៊ី និងវៀតណាម» ដែលខ្លួនចាត់ទុកជា តំបន់យុទ្ធសាស្ត្រយោធា ដ៏សំខាន់!
៥៖ មហាយក្សចិន «សម្តែងក្តីរីករាយ និងកំពុងចាក់គ្រឹះមិត្តភាព» ជាមួយបណ្តាប្រទេសក្បែរខាងសហរដ្ឋអាមេរិក!
៦៖ កូរ៉េខាងជើង «កំណត់ថ្ងៃទី០៨ ខែកុម្ភៈ ដើម្បីប្រារព្ធទិវារំលឹកខួបយោធា» មុនថ្ងៃបើកសម្ពោធ ព្រឹត្តិការណ៍កីឡាអូឡាំពិកកូរ៉េខាងត្បូង មួយថ្ងៃ
៧៖ ប្រទេសរុស្ស៊ី «អំពាវនាវឲ្យប្រទេសអាស៊ីអាគ្នេយ៍ និងមជ្ឈិបូព៌ា ជួយទិញប្រព័ន្ធមីស៊ីល S-400» ដែលមួយគ្រឿងថ្លៃជាង ៤០០លានដុល្លារ!៕