Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

បុរសម្នាក់ស្លាប់ភ្លាមៗ បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតជាមួយរថយន្តក្រុង ដួលចូលក្រោមរថយន្ត កំពុងធ្វើដំណើស្របទិសគ្នា នៅខណ្ឌមានជ័យ

23-01-2018 19:02

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបណ្តាលឲ្យបុរសម្នាក់ ស្លាប់បាត់បង់ជីវិតភ្លាមៗ នៅកន្លែងកើតហេតុ ស្ថិតនៅលើផ្លូវមុនីរ៉េត សង្កាត់បឹងសាឡាង ខណ្ឌមានជ័យ រាងធានីភ្នំពេញ។

តាមភ្នាក់ងារព័ត៌មាន Fresh News នៅកន្លែងកើតហេតុ បានថ្លែងថា មុនពេលកើតហេតុជនរងគ្រោះបានជោះម៉ូតូគេចពីម៉ូតូកងបី រួមបានទាក់ចង្កូតជាមួយរថយន្តក្រុង បណ្តាលឲ្យដួលចូលរថយន្ត របស់សាលារាជធានីភ្នំពេញ កិនស្លាប់ភ្លាមៗតែម្តង។

ជនងរគ្រោះមានឈ្មោះ ណូត ធារ៉ា មានមុខរបជាជាងភ្លើង មានស្រុកកំណើត នៅឯស្រុកបន្ទាយមាស ខេត្តកំពត៕