(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,០៧០គ្រឿង រកឃើញល្មើសច្បាប់៦២៣គ្រឿង (ម៉ូតូ៨៣ភាគរយ) អប់រំ៤២០គ្រឿង និងផាកពិន័យ២០៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២៣ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,៤៦០គ្រឿង អប់រំ១៣៤គ្រឿង និងផាកពិន័យចំនួន២៤៨គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៨៥៧គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២៣ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៣ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១១៩,៦២០គ្រឿង រកឃើញយានយន្តល្មើស ២០,៤៧៣គ្រឿង (ម៉ូតូ៨៣ភាគរយ) ក្នុងនោះអប់រំ ៧,៣០៧គ្រឿង និងផាកពិន័យ ១៣,១៦៦គ្រឿង (ម៉ូតូ៩១ភាគរយ)៕