(តាកែវ)៖ ប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ របស់ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ ក្រោមអធិបតីភាព លោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។
ការប្រកាសតែងតាំងលោក ឡោ វិរិទ្ធ ជាប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលជាមនុស្សមានសមត្ថភាពពិតប្រាកដ ជាក្ដីសង្ឃឹមរបស់អាជ្ញាធខេត្ត ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តតាកែវទាំងមូល ថាប្រធានមន្ទីរ នឹងកែប្រែស្ថានភាពអាក្រក់នៅក្នុងវិស័យអប់រំនៅក្នុងខេត្តតាកែវ ឲ្យវិលមករកភាពប្រក្រតីវិញ។
ថ្លែងក្នុងឱកាសនោះ លោក ពិត ចំណាន ក៏បានផ្ដាំផ្ញើឲ្យប្រធានមន្ទីរថ្មី ត្រូវពង្រឹងការសាមគ្គីភាពផ្ទៃឲ្យបានល្អ ជៀសវាងមានការថ្នាំងថ្នាក់ផ្សេងៗកើតមានឡើង ដែលជាកត្តាជះឥទ្ធិពលមិនល្អដល់ការអប់នៅក្នុងខេត្តតាកែវ។
ជាមួយគ្នានេះ លោក ឡោ វិរិទ្ធ ក៏បានធ្វើការប្ដេជ្ញាចិត្តថា លោកនឹងការបំពេញភារកិច្ចមួយនេះឲ្យបានល្អ ដោយមិនធ្វើឲ្យថ្នាក់ដឹកនាំដែលប្រគល់តួនាទីនេះឲ្យ អស់សង្ឈឹមនោះទេ ពោលគឺលោកនឹងពង្រឹងការរក្សាសាមគ្គីភាពផ្ទៃក្នុងមន្ទីរឲ្យបានប្រសើរឡើង៕