Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្ដេចក្រឡាហោម ស ខេង ចេញប្រកាសទទួលស្គាល់មជ្ឈមណ្ឌលជាតិ ត្រួតពិនិត្យគុណភាព ឧបករណ៍ សម្ភារ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ

23-01-2018 16:23

(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ចេញប្រកាស ស្ដីពីការទទួលស្គាល់មជ្ឈមណ្ឌលជាតិ ត្រួតពិនិត្យ ឧបករណ៍ សម្ភារ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យ ដែលមានមជ្ឈមណ្ឌលពិសោធន៍នៅសង្កាត់គោករកា ខណ្ឌព្រែកព្នៅ របស់ក្រុមហ៊ុន ខេមបូឌាន ហ្វ៊ែវីន អ៊ិនធើប្រាយ លីមីធីត។ នេះបើតាមសេចក្ដីប្រកាសទទួលស្គាល់ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨។

បើតាមសេចក្ដីប្រកាស មជ្ឈមណ្ឌលជាតិមួយនេះមានភារកិច្ច សហការជាមួយ អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រួតពិនិត្យគុណភាព ឧបករណ៍ សម្ភារៈ បរិក្ខារ បង្ការ និងពន្លត់អគ្គិភ័យនៅតាមគោលដៅ និងសំណង់វិស្វកម្មានាន នៅក្នុងប្រទេសកម្ពុជា និងត្រូវចេញលិខិត ឬបណ្ណបញ្ជាក់គុណភាពឧបករណ៍ទាំងនោះ។

សូមអានខ្លឹមសារលម្អិត នៃសេចក្ដីប្រកាសរបស់ក្រសួងមហាផ្ទៃ ដែលមាននៅខាងក្រោមនេះ៖