(ភ្នំពេញ)៖ នៅឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូជិត២០ម៉ឺនតោន ទទួនចំណូលប្រមាណ៣០០លានដុល្លារអាមេរិក។
របាយការណ៍ផ្លូវការរបស់ អគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា នៅរយៈពេល១២ខែ ឆ្នាំ២០១៧ កម្ពុជាបាននាំចេញជ័រកៅស៊ូ១៨៨,៨៣២តោន ដែលតម្លៃជាមធ្យមក្នុង១តោន ១,៥៨៦ដុល្លារ ទទួលចំណូលសរុបចំនួន ២៩៩,៤៨៧,៥៥២ដុល្លារអាមេរិក។
របាយការណ៍ដដែលបានបន្តថា បច្ចុប្បន្នប្រទេសកម្ពុជា មានផ្ទៃដីចំការកៅស៊ូសរុបមានជាង ៤៣៦,៣៣៩ ហិកតា ដែលក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ១៧០,២៣០ហិកតា ស្មើនឹង ៣៩.០១ភាគរយ និងផ្ទៃដីថែទាំមានចំនួន ២៦៦,១០៩ហិកតា ស្មើនឹង ៦០.៩៨ភាគរយ។
សូមបញ្ជាក់ផងដែលថា នៅឆ្នាំ២០១៦កន្លងទៅ កម្ពុជាបាននាំចេញជ័រកៅស៊ូ បានជាង១៤ម៉ឺនតោន ទទួលបានទឹកប្រាក់ជាង១៨០លានដុល្លារ។ កៅស៊ូកម្ពុជា បាននាំចេញទៅកាន់ប្រទេសចិន វៀតណាម សង្ហឹបុរី និងម៉ាឡេស៊ី៕