ក្នុងរយៈពេលមួយសប្ដាហ៍ អ្នកជំងឺជិត២ម៉ឺននាក់ មកទទួលសេវាពិនិត្យ-ព្យាបាលសុខភាព នៅមន្ទីរពេទ្យចំនួន៣ នៅរាជធានីភ្នំពេញ
23-01-2018 12:10
(ភ្នំពេញ)៖ តាមរបាយការណ៍ របស់មន្ទីរមិត្ដភាពខ្មែរ-សូវៀត, មន្ទីរពេទ្យព្រះកុសុមៈ និងមន្ទីរពេទ្យកុមារជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ក្នុងរយៈពេលមួយសប្ដាហ៍កន្លងនេះ អ្នកជំងឺ ១៨,៩១៧នាក់ ដែលបានមកទទួលសេវាពិនិត្យ-ព្យាបាលសុខភាព ។
*មិត្ដភាពខ្មែរ-សូវៀត៨,៥២៥៖
*មន្ទីរពេទ្យព្រះកុសុមៈ២,១៣៩៖
*មន្ទីរពេទ្យកុមារជាតិ ៨,២៥៣៖