Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រឹកនេះ សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងលើកទិសដៅបន្ដ

23-01-2018 08:37

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨នេះ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបលទ្ធផល ការងារកងរាជអាវុធហត្ថឆ្នាំ២០១៧ និងទិសដៅការងារឆ្នាំ២០១៨ ដែលរៀបចំធ្វើឡើងនៅក្នុងទីបញ្ជាជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស។

កិច្ចប្រជុំខាងលើនេះ ដោយមានការចូលរួមពី ​លោកឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការ ស្នងការ ស្នងការរង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានី-ខេត្ត នាយ នាយរងការិយាល័យចំណុះបញ្ជាការដ្ឋាន ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាច្រើនរូបទៀត៕