(ភ្នំពេញ)៖ សរុបព័ត៌មានពិសេសៗ ជាតិ-អន្តរជាតិ ប្រចាំថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ (ផ្សាយពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ រៀងរាល់ម៉ោង ៧-៨យប់)។ រាយការណ៍ព័ត៌មានដោយ៖ កញ្ញា ឆេង សូរិយា, កញ្ញា សំ ស្រីនីត, កញ្ញា យ៉ង់ សក្គុណា, លោក អាន គុន្ធធារ៉ា, អ្នកនាង កេត សត្យា, លោក វង់ វុធ៖

 

* ព័ត៌មានជាតិ (Cambodia News)

១៖ កូនស្រីលោក កឹម សុខា ប្រតិកម្មនឹងការលើកឡើងរបស់ លោក សម រង្ស៉ី ដែលថាការប្រកាសជំហរឪពុករបស់នាង ធ្វើឡើងដោយភ័យខ្លាច

២៖ សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់សិល្បៈការិនីទាំងអស់បញ្ឈប់ការអួតថា «ខ្លួនមានអ្នកស្រឡាញ់ច្រើនណាស់ សុទ្ធតែថ្នាក់មន្រ្តីធំៗ និងឧកញ៉ាៗ», សម្តេចស្នើសុំនិយាយឲ្យចំឈ្មោះអ្នកទាក់ទងតែម្តង»

៣៖ សម្តេចតេជោ ស្នើឯកអគ្គរដ្ឋទូតវៀតណាម ប្រឹងប្រែងជំរុញទំហំពាណិជ្ជកម្មសម្រេចឲ្យបាន៥ពាន់លានដុល្លារអាមេរិក

៤៖ សម្តេចតេជោ ហ៊ុន សែន ឲ្យផលិតផ្លិតរំលេចរូបទង់ជាតិកម្ពុជា-ជប៉ុន ឲ្យបានច្រើនចែកជូនប្រជាពលរដ្ឋ ដើម្បីអបអរសាទរខួប៦៥ឆ្នាំ នៃទំនាក់ទំនង

៥៖ លោក ជា មុន្នី អវត្តមានក្នុងការចូលបំភ្លឺជូនតុលាការ រឿងញុះញង់ឱ្យអឺរ៉ុប និងអាមេរិក ដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើកម្ពុជា

៦៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជិត១០លានសន្លឹក ត្រូវបានបោះពុម្ព ដើម្បីផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់

៧៖ លោក ពេជ្រ ស្រស់ វិភាគថា ចលនារបស់ លោក សម រង្ស៊ី គឺតក់ក្រហល់ចង់ឲ្យតុលាការ កាត់ទោសលោក កឹម សុខា ឲ្យបានលឿនបំផុត

៨៖ លោក ឃួង ស្រេង៖ ផ្លូវនៅរាជធានីភ្នំពេញជិត២ពាន់គីឡូម៉ែត្រទៀត នឹងត្រូវកសាងជាបេតុង ឬអ៊ុតកៅស៊ូ ដើម្បីបង្កភាពងាយស្រួលសម្រាប់ធ្វើដំណើរដល់ពលរដ្ឋ

* ព័ត៌មានអន្តរជាតិ (World News)

១៖ ទីបំផុតអតីតប្រធានក្រុមហ៊ុនប្រេងរដ្ឋវៀតណាម «ត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ១៣ឆ្នាំ» ខណៈអ្នករួមគំនិតជាមួយគ្នា ត្រូវជាប់គុកមួយជីវិត!

២៖ ស្ថាបនិក Facebook «ទើបប្រកាសពីកំណែទម្រង់ ថ្មីបំផុតមួយទៀត» នៅលើ News Feed របស់អ្នកប្រើប្រាស់!

៣៖ ក្រសួងការបរទេសរុស្ស៊ី «រិះគន់ភាពបរាជ័យរបស់អាមេរិក ទៅលើបញ្ហាកូរ៉េខាងជើង»

៤៖ សហរដ្ឋអាមេរិក «អំពាវនាវឲ្យតួកគីបន្ធូរដៃ និងអត់ធ្មត់» កុំបង្ករឿងធំក្នុងទឹកដីស៊ីរី!

៥៖ អគ្គមេបញ្ជាទ័ពអង់គ្លេស៖ ការកាត់បន្ថយថវិកាសម្រាប់យោធា គឺជារឿងគ្រោះថ្នាក់ចំពោះជាតិ ខណៈរុស្ស៊ីកំពុងបង្កើនឥទ្ធិពលខ្លាំងឡើងៗ

៦៖ លទ្ធផលស្ទង់មតិថ្មី៖ ប្រជាជនអាមេរិកភាគច្រើន «មិនពេញចិត្ត» ចំពោះរបៀបដែល លោក ដូណាល់ ត្រាំ ដឹកនាំប្រទេស!

៧៖ ការជាប់គាំងនៃរដ្ឋាភិបាលអាមេរិក «ឈានចូលដល់ថ្ងៃទី ៣ ហើយ» ខណៈបុគ្គលិករាប់ម៉ឺននាក់ បន្តការសម្រាកពីការងារ!

៨៖ សារព័ត៌មានរុស្ស៊ីទម្លាយ៖ អ្នកដែលគេអះអាងថា «ត្រូវបានប្រហារជីវិត នៅកូរ៉េខាងជើង» មួយចំនួនគឺនៅរស់រាន រួមទាំងអតីតគូស្នេហ៍ លោក គីម ជុងអ៊ុន!

៩៖ កងទ័ពតួកគី «ចាប់ផ្តើមទន្ទ្រានចូលទឹកដីស៊ីរី ដើម្បីកម្ទេចពួកឃើដ» ទោះបីរដ្ឋាភិបាលស៊ីរីទើបព្រមានធ្ងន់ៗ! ៕