(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី២២ ខែមករា ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោក ដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះ សូមទស្សនាដូចខាងក្រោម៖
១៖ កងទ័ពតួកគី «ចាប់ផ្តើមទន្ទ្រានចូលទឹកដីស៊ីរី ដើម្បីកម្ទេចពួកឃើដ» ទោះបីរដ្ឋាភិបាលស៊ីរីទើបព្រមានធ្ងន់ៗ!
២៖ ក្រសួងការបរទេសរុស្ស៊ី «រិះគន់ភាពបរាជ័យរបស់អាមេរិក ទៅលើបញ្ហាកូរ៉េខាងជើង»
៣៖ អគ្គមេបញ្ជាទ័ពអង់គ្លេសព្រមានថា ការកាត់បន្ថយថវិកាសម្រាប់យោធា គឺជារឿងគ្រោះថ្នាក់ចំពោះជាតិ ខណៈរុស្ស៊ីកំពុងបង្កើនឥទ្ធិពលខ្លាំងឡើងៗ
៤៖ បាញ់រះទៀតហើយនៅទីក្រុងញូយ៉ក «បណ្តាលឲ្យមនុស្ស ០៣នាក់ រងរបួស» ខណៈប៉ូលិសកំពុងស្វែងរកជនសង្ស័យ!
៥៖ លទ្ធផលស្ទង់មតិថ្មីបង្ហាញថា ប្រជាជនអាមេរិកភាគច្រើន «មិនពេញចិត្ត» ចំពោះរបៀបដែល លោក ដូណាល់ ត្រាំ ដឹកនាំប្រទេស!
៦៖ ការជាប់គាំងនៃរដ្ឋាភិបាលអាមេរិក «ឈានចូលដល់ថ្ងៃទី ៣ ហើយ» ខណៈបុគ្គលិករាប់ម៉ឺននាក់ បន្តការសម្រាកពីការងារ!
៧៖ ទីបំផុតអតីតប្រធានក្រុមហ៊ុនប្រេងរដ្ឋវៀតណាម «ត្រូវតុលាការផ្តន្ទាទោស ដាក់ពន្ធនាគារ ១៣ឆ្នាំ» ខណៈអ្នករួមគំនិតជាមួយគ្នា ត្រូវជាប់គុកមួយជីវិត!