(បន្ទាយមានជ័យ)៖ លោក ស សុខា តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា និងអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ការបរិច្ចាកឈាម គឺមានសារប្រយោជន៍យ៉ាងសម្រាប់សង្គមជាតិយើង និងខ្លាំងសម្រាប់ ប្រជាពលរដ្ឋ អ្នកជំងឺផ្សេងៗ ក្នុងប្រទេសកម្ពុជាយើង ដែលកំពុងប្រឈមនឹងការខ្វះខាត់ឈាម ដើម្បីព្យាបាលជំងឺ។ ជាស្តែងថ្ងៃនេះ ដឹកនាំក្រុមយុវជនទទួលអំណោយឈាម ពីអ្នកស្ម័គ្រចិត្ត ពីសប្បុរសជនដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់។
លោក ស សុខា បានថ្លែងបែបនេះ ក្នុងកាសលោកបានដឹកនាំក្រុមយុវជន អាជ្ញាធរ និងយុវជន យុវតី និងសប្បុរសជននានាក្នុងខេត្តបន្ទាយមានជ័យចូលរួមបរិច្ចាកឈាម ក្នុងម្នាក់ៗ១ប្លោក នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ នៅសកលវិទ្យាល័យមានជ័យ ខេត្តបន្ទាយមានជ័យ។
លោក ស សុខា បានបន្តថា រាល់ថ្ងៃនេះនៅក្នុងប្រទេសកម្ពុជាយើងត្រូវការឈាមសំរាប់ផ្គត់ផ្គង់ ដល់អ្នកជំងឺគ្រប់មជ្ឈដ្ឋានមិនដោយមិនប្រកាន់ និន្នាការនយោបាយឡើយ។ ការបរិច្ចាគឈាមលើកនេះ ជាលើកទី១ សម្រាប់ខេត្តបន្ទាយមានជ័យ ដោយយើងបានធ្វើការបរិច្ចាគឈាម នៅខេត្តបាត់ដំបង ខេត្តព្រៃវែង ជាច្រើនដងរួមមកហើយ។ មកដល់សព្វថ្ងៃនេះយើងបានទទួលអ្នកដែលស្ម័គ្រចិត្ត ចូលរួមផ្តង់ឈាម មិនក្រោមពី១ពាន់ប្លោកឡើយ គោលបំណងក្នុងឆ្នាំ២០១៨នេះធ្វើយ៉ាងណាធ្វើឲ្យបានសំរាប់ខេត្តបន្ទាយមានជ័យ យ៉ាងតិច១០០០ប្លោកក្នុង១ឆ្នាំ។
លោក ស សុខា បានបញ្ជាក់ថា ការផ្តល់ឈាមនេះ គឺអ្នកផ្តល់គឺក្រុមការងារយើងធ្វើកាត១តូច សម្រាប់បញ្ជាក់ថា រូបគាត់បានបរិច្ចាគឈាម ជាមួយយើងប្រសិនជារូបគាត់ប្រឈម និងបញ្ហាឈាម រូបគាត់គ្រាន់តែយកកាតនោះ មកបញ្ជាក់ក្រុមការងារយើង នឹងផ្តល់ឈាមជូនគាត់វិញ។
លោកវេជ្ជបណ្ឌិត ខៃ សុខហេង អនុការិយាល័យ ទទួលបន្ទុកផ្នែកប្រមូលឈាម នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាមរាជធានីភ្នំពេញ បានថ្លែងថា មជ្ឈមណ្ឌលជាតិផ្តល់ឈាមយើងមានមោទនភាពយ៉ាងខ្លាំង ការខិតខំប្រឹងប្រែងថ្នាក់ដឹកសហភាព សហព័ន្ធយុវជនកម្ពុជា បានចូលរួមចំណែក យ៉ាងធំធេងក្នុងអំពាវនាដល់សប្បុរសជន យុវជន យុវតី មន្ត្រីរាជការ អាជ្ញាធរ និងកងកម្លាំងបានអញ្ជើញចូលរួមបរិច្ចាគឈាម នៅខេត្តបន្ទាយមានជ័យនេះ៕