(បន្ទាយមានជ័យ)៖ លោក ស សុខា តំណាងគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសហព័ន្ធសហភាពយុវជនកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម និងទទួលអំណោយឈាម ដោយស្ម័គ្រចិត្ត ពីសម្បុរសជនដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់។
លោក ស សុខា ថ្លែងថា ការទទួលបានអំណោយដែលបរិច្ចាគដោយស្ម័គ្រចិត្តនេះ សបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ថ្នាក់ដឹកនាំ និងបង្ហាញឲ្យឃើញនូវសា្មរតីសាមគ្គីភាពដដ៏រឹងមាំ នៃថ្នាក់ដឹកនាំជាមួយបងប្អូនគ្រប់ស្រទាប់វណ្ណៈទូទាំងខេត្តដែរ។
លោក ស សុខា បានបន្តថា នេះជាលើកទី១ ហើយក៏ជាថ្ងៃដ៏ហោឡារិកបំផុតដែលក្នុងខេត្តបន្ទាយមានជ័យ បរិច្ចាគឈាម និងទទួលអំណោយឈាមពីរសប្បុរសជន៕