(ភ្នំពេញ)៖ នៅពេលថ្មីៗ នេះមន្ទីរពេទ្យ FV ទទួលបានភាពជោគជ័យក្នុងការវះកាត់អ្នកជំងឺកម្ពុជាម្នាក់ ដែលមានដុំសាច់នៅក្នុងប្រអប់ទ្រូង (Posterior Mediastinal Tumor) រុំព័ទ្ធដោយសរសៃឈាមដែលកម្រជួបប្រទះថ្មីៗ ដែលគាត់មានដុំសាច់នៅក្នុងប្រអប់ទ្រូងរុំព័ទ្ធ ជុំវិញដោយសរសៃឈាមដ៏គ្រោះថ្នាក់មួយ និងកម្រជួបប្រទះ។
លោកវេជ្ជបណ្ឌិត Luong Ngoc បានថ្លែងថា ដុំសាច់នេះគឺជាដុំសាច់ធំដែលព័ទ្ធជុំវិញដោយសរសៃឈាម ដូច្នេះមិនអាចធ្វើការវះកាត់ដោយប្រើវិធី សាស្រ្ត ចោះបានទេ គឺមានតែវិធីសាស្រ្តវះបើកប្រអប់ទ្រូងតែប៉ុណ្ណោះ ទើបអាចធានាសុវត្ថិភាពដល់អ្នកជំងឺបានដើម្បីចៀសវាងការមានគ្រោះថ្នាក់ និងរាល់ហានិភ័យទាំងឡាយក្នុងពេលកំពុងធ្វើការវះកាត់។
លោកវេជ្ជបណ្ឌិត Luong Ngo បានបន្តថា ជាមួយនឹងបច្ចេកទេសជំនាញដែលបានបណ្តុះបណ្តាលយ៉ាងហ្មត់ចត់ព្រមទាំងបទពិសោធន៍ ដែលមានពីមុនមកលោកក៏ធ្វើការវះកាត់នេះបានសម្រេច យ៉ាងរលូនដោយចំណាយរយៈពេល២ម៉ោង។ ហើយដុំសាច់នេះក្រោយពីយកទៅវិភាគ គឺលទ្ធផលចេញ មកជាដុំសាច់ប្រភេទស្លូត។ អំឡុងពេលវះកាត់អ្នកជំងឺមិនមានការហូរឈាមច្រើន មិនមានមេរោគឆ្លង និងមិនមានហានិភ័យណាមួយកើតឡើងនោះឡើយ។
អ្នកស្រី T.S បានថ្លែងថា ចៃដន្យថ្ងៃមួយរូបគាត់បានទៅធ្វើការពិនិត្យសុខភាពទូទៅទើបបានដឹងថាខ្លួនមានដុំសាច់មួយនេះនៅខាង ក្នុងប្រអប់ទ្រូង ហើយក៏បានរៀបចំបែបបទចូលគេង ក្នុងមន្ទីរពេទ្យធំមួយនៅភ្នំពេញ ដើម្បីទទួលការព្យាបាល។ តែដោយករណីបងស្រីជាករណី ដ៏លំបាកមួយហើយត្រូវការ នូវជំនាញបច្ចេកទេសខ្ពស់ និងបទពិសោធន៍ច្រើនសំរាប់ការព្យាបាលទើបបងស្រី T.S សម្រេចមកមន្ទីរពេទ្យ FV នៅប្រទេសវៀតណាម ដើម្បីធ្វើការព្យាបាល។
មួយវិញទៀតដោយសារបងស្រីមានក្រុមឈាមប្រភេទអូរ៉េស៊ុសដក O Rhesus negative (-), (នេះគឺជាក្រុមឈាមដ៏កម្រ, ដែលមានអត្រាចំនួន៥% ប៉ុណ្ណោះនៃចំនួនប្រជាជន) ប្រការនេះនឹងក្លាយទៅជាផលវិបាក និងគ្រោះថ្នាក់ប្រសិនបើក្នុងពេលវះកាត់បងស្រីត្រូវហូរឈាមច្រើនហើយគ្មានឈាម ដើម្បីធ្វើការបញ្ចូលឈាមទាន់ពេលនោះទេ៕