(ភ្នំពេញ)៖ ក្រុមហ៊ុនស្រាបៀរ GANZBERG ចាប់ផ្តើមចែកមួកសុវត្ថិភាពចំនួន១០,០០០មួក ក្នុងចំនួន៨ នៅក្រុងភ្នំពេញ រយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨។ យុទ្ធនាការចែកមួកសុវត្ថិភាពរបស់ក្រុមហ៊ុន GANZBERG ក៏មានការចូលរួមពីសំណាក់សិល្បករ សិល្បការិនីជាច្រើនរូបផងដែរ។
សម្រាប់ខណ្ឌដែលត្រូវចែកជូនរួមមានដូចខាងក្រោមនេះ៖
ទី១៖ ខណ្ឌពោធិ៍សែនជ័យ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទីតាំងជិតអង្គភាព ង70 ខាងមុខបូរី ធូ លន
ទី២៖ ខណ្ឌមានជ័យ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀលទីតាំង តាមបណ្តោយផ្លូវចំការដូង ចំងាយ១ពាន់ម៉ែត្រ ពីច្រមុះជ្រូក ស្ទឹងមានជ័យ
ទី៣៖ ខណ្ឌព្រែកភ្នៅ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទីតាំង មុខលាសាខណ្ឌព្រែកភ្នៅ
ទី៤៖ ខណ្ឌឫស្សីកែវ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ទីតាំង មុខសាលាខណ្ឌឬស្សីកែវ
ទី៥៖ ខណ្ឌសែនសុខ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទីតាំង មុខសាលាខណ្ឌសែនសុខ
ទី៦៖ ខណ្ឌដង្កោ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៨ព្រឹក ទីតាំង មុខសាលាខណ្ឌដង្កោ
ទី៧៖ ខណ្ឌច្បារអំពៅ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀល ទីតាំង មុខសាលាខណ្ឌច្បារអំពៅ
ទី៨៖ ខណ្ឌជ្រោយចង្វារ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង២រសៀលទីតាំង មុខសាលាខណ្ឌជ្រោយចង្វារ៕