(ភ្នំពេញ)៖ សាលាអន្តរជាតិ Green Apple បង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីឲ្យសិស្សានុសិស្សទាំងអស់ បញ្ចេញសក្តានុពលរបស់ពួកគេ និងចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្របែបស័្វយភាពនិងបែបជាប្រព័ន្ធ។ 

សាលាអន្តរជាតិហ្គ្រីនអេបផល សូមអញ្ចើញអស់លោកលោកស្រី និងសាធារ:ជនទាំងអស់ចូលរួមអបអរ ប្រកបដោយមោទនភាពខ្ពង់ខ្ពស់បំផុត សម្រាប់សិស្សានុសិស្សនៃសាលាអន្តរជាតិ​ ហ្គ្រីនអេបផល ដែលបានទទួលនិទេសល្អប្រសើរប្រចាំខែនាពេលនេះ។ 

សាលាអន្តរជាតិហ្គ្រីនអេបផល ជាក្រុមការងារមួយចូលរួមលើកកម្ពស់គុណភាព អប់រំនៅកម្ពុជាឲ្យទៅជាស្តង់ដាអន្តរជាតិ និងផ្តល់នូវបរិយាកាស ប្រកួតប្រជែង គាំទ្រ និងលើកតម្កើងស្មារតីសម្រាប់សិស្សានុសិស្សទាំងអស់ ដើម្បីធ្វើឲ្យសក្តានុពលរបស់ពួកគេ មានការចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្របែបស័្វយភាពនិងបែបជាប្រព័ន្ធ។ 

សាលាអន្តរសាលាអន្តរជាតិហ្គ្រីនអេបផល បងើ្តតឲ្យមានការប្រកួតប្រជែងតាមមុខវិជ្ជានីមួយៗ មានការប្រកួតប្រជែងតាមក្រុម មានការប្រកួតប្រជែងតាមថ្នាក់ មានការប្រកួតប្រជែងតាមគម្រោង មានការប្រកួតប្រជែងប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ។ សាលា តែងតែប្រឹងប្រែងផ្តល់ជូន នូវកម្មវិធីសិក្សាល្អៗ ពីបណ្តាប្រទេសជឿនលឿន កម្មវិធីសិក្សាស្តង់ដាអន្តរជាតិដែលយកភាសាអង់គ្លេសជាគោល សម្រាប់សិស្សដែលសិក្សាតែកន្លះថ្ងៃ និងមានបញ្ចូលចំណេះដឹងទូទៅរបស់ក្រសួងអប់រំ យុវជន និងកីឡា និងចំណេះដឹងទូទៅភាសាចិន តាមស្តង់ដា

ប្រទេសសិង្ហបុរីសម្រាប់សិស្ស សិក្សាពេញមួយថ្ងៃ។ សាលាអន្តរសាលាអន្តរជាតិហ្គ្រីនអេបផល ផ្តល់ជូនគ្រូ បង្រៀននិងសាស្រ្តាចារ្យដែលមានសមត្ថភាពគ្រប់គ្រាន់ អគារ បរិក្ខារសម្រាប់សិក្សាល្អៗ គ្រឿងឧបទេសសម្បូរបែប ដើម្បីធ្វើឲ្យសិស្សអាចក្រេបជញ្ជក់យកការអប់រំដែលមានគុណភាព ហើយគ្រូមានសមត្ថភាព បទពិសោធន៍ នឹងផ្តល់ជូនសិស្សានុសិស្សនូវចំណេះដឹងទូលំទូលាយ និងបរិយាកាស សិក្សាល្អ ក្នុងការគាំទ្រដល់តម្រូវការ ទេពកោសល្យ និងភាពច្នៃប្រឌិតរបស់សិស្សម្នាក់ៗ។

សាលាអន្តរសាលាអន្តរជាតិហ្គ្រីនអេបផល បានប្តេជ្ញាចិត្តផ្តល់នូវការអប់រំដែលមានមូលដ្ឋានគ្រឹះរឹងមាំ ដែលអាចជួយឲ្យ សិស្សានុសិស្សទទួលបាននូវសក្តានុពលពេញលេញ ដោយព្យាយាមធ្វើឲ្យសិស្សានុសិស្សមានចំណេះដឹងខ្ពង់ខ្ពស់ មានទំនុកចិត្ត មានសមត្ថភាព ក្នុងការដើរឲ្យទាន់ការផ្លាស់ប្តូរបស់ពិភពលោក និងសកលភាវូបនីយកម្មនៃការអប់រំ៕