(ភ្នំពេញ)៖ LG ទទួលបានពានរង្វាន់ឆ្នើម នៃការផលិតផលទូរទស្សន៍ល្អផ្តាច់គេ LG AI OLED TV ក្នុងព្រឹត្តិការណ៍ CES 2018 LG អេឡិចត្រូនិច មានកិត្តិយសជាខ្លាំងជាមួយ និងការទទួលពានរង្វាន់ច្រើនជាង90 នៅក្នុងព្រឹត្តិការណ៍ CES 2018 និង៤ឆ្នាំជាប់ៗគ្នាសម្រាប់ឆ្នាំនេះ គឺទូរទស្សន៍ LG ស៊េរីថ្មី AI OLED Tv (model C8)។ LG ក៏ទទួលបាននូវកិត្តិយសជាច្រើនក្នុងការបង្ហាញទូរទឹកកក InstaView ThinQ™ នង LG 4K UHD Projector ផងដែរ។

LG ទទួលបាននូវពានរង្វាន់កំពូលៗ ពីស្ថាប័នដូចជា Engadget,The Verge, Digital Trends, Mashable, SlashGear, TechRadar, Pocket-lint, T3, Stuff Magazine និងលើសពីនេះទៅទៀត LG ក៏ទទួលបានពានរង្វាន់ទាំង19 CES Innovation Awards ពី Consumer Technology Association រាប់បញ្ចូលពានរង្វាន់ច្នៃប្រឌិតល្អផ្តាច់គេសម្រាប់ LG 4K UHD Projector និងឧបករណ៍ប្រើប្រាស់ និងគ្រឿងកំសាន្តក្នុងគេហដ្ឋាន និងទូរស័ព្ទដៃផងដែរ។

ការច្នៃប្រឌិតថ្មីរបស់ក្រុមហ៊ុន LG ឆ្នាំ 2018 បានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ CES រួមបញ្ចូលទាំងផលិតផលប្រើប្រាស់ក្នុងផ្ទះ ឧបករណ៍កំសាន្ត តាមគេហដ្ឋានជាមួយ និង LG ThinQ AI រួមទាំងទូរទស្សន៍ដំបូងគេបង្អស់ដែលមានកម្មវិធីជំនួយ Google Assitant នៅក្នុងទូរទស្សន៍ LG SIGNATURE AI OLED TV W8 ដែលមានលក្ខណះពិសេស ThinQ ដែលបានឈ្នះពានរង្វាន់ច្រើនជាង10 នៅក្នុងព្រឹត្តិការណ៍ CES។

ទូរទឹកកក LG Instaview ThinQ ទទួលបានពានរង្វាន់ដែលផ្តល់នូវបទពិសោធន៍ថ្មីក្នុងការគ្រប់គ្រងអាហារតាមរយៈ WebOS របស់ LG និងរួមបញ្ចូលជាមួយ Amazon Alexa ដែលធ្វើអោយកាន់តែងាយស្រួលក្នុងការទិញអាហារ ចាក់ចំរៀង ត្រួតពិនិត្យអាកាសធាតុ គ្រប់គ្រងប្រតិទិន និងផ្សេងៗទៀត។ ក្រុមហ៊ុន LG ក៏បានបង្ហាញនូវបច្ចេកវិទ្យាថ្មីដែលមានឈ្មោះថាα (អាល់ហ្វា) 9 Processor ដែលជួយបង្កើនសមត្ថភាព LG AI OLED TVs របស់ខ្លួន និងបង្ហាញទូរស័ព្ទដៃ LG V30 ពណ៌ថ្មី Raspberry Rose ដ៏លេចធ្លោ។

ពានរង្វាន់កំពូលៗ ដែល LG ទទួលបាននៅក្នុងកម្មវិធី CES ឆ្នាំ២០១៨ មានដូចជា៖
LG AI OLED TV C8: Engadget: Best of CES – Best TV Product / Reviewed.com: CES Editors’ Choice Awards
LG SIGNATURE AI OLED TV W8 with ThinQ / α (Alpha) 9 Processor: Consumer Technology Association 2018 CES Innovation Awards: Video Displays / Pocket-lint: Best TVs of CES / Techlicious CES Top Picks / TechRadar: The Best Tech at the Show / TWICE: Picks Awards
LG InstaView ThinQ Refrigerator: BGR: Best of CES / Consumer Technology Association 2018 CES Innovation Awards: Home Appliance / Gadgetmatch: Best of CES / Gear Diary: Best of CES / Reviewed.com: CES Editors’ Choice Awards / TWICE: Picks Awards
LG 4K UHD Projector: 9 to 5 Toys: Best of CES / Consumer Technology Association: 2018 CES Innovation Awards – Best of Innovation / TWICE: Top Picks Awards
LG 34-inch 5K UltraWide Monitor: MacRumors: CES 2018 – Best of CES Unveiled / SlashGear: Best of CES / The Verge: Awards at CES
LG V30 Smartphone: Consumer Technology Association 2018 CES Innovation Awards: Wireless Handsets and Accessories / Videomaker: Best Smartphone of CES៕