(ប៉ោយប៉ែត)៖ ត្រឹមតែពីរយប់ថ្ងៃទី២០ និង២១ ខែមករា ឆ្នាំ២០១៨ ចុងសប្ដាហ៍ នៅក្នុងព្រឹត្តិការណ៍តន្ត្រីទេសចរណ៍ស្រាបៀរកម្ពុជា នៅបរិវេណដីឡូត៍រដ្ឋស្រ៊ាង ក្រុងប៉ោយប៉ែត ស្រាបៀរកម្ពុជា បានរកឃើញអ្នកឈ្នះរង្វាន់ដ៏អស្ចារ្យ រហូតដល់ទៅ១៥នាក់ ។

ក្នុងនោះមានអ្នកឈ្នះរង្វាន់ធំ ១០,០០០ដុល្លារម្នាក់ អ្នកឈ្នះរង្វាន់ទឹកប្រាក់ ១,០០០ដុល្លារ ចំនួន១៣នាក់ និងអ្នកឈ្នះរង្វាន់ដំណើរកំសាន្ត ទៅកាន់ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួតរបស់ក្រុម Manchester City ដោយផ្ទាល់ចំនួនម្នាក់ផងដែរ។

អ្នកឈ្នះរង្វាន់ដ៏អស្ចារ្យទាំង១៥នាក់នេះ បានជាវស្រាបៀរកម្ពុជា ដើម្បីពិសាក្នុងពេលចូលរួមទស្សនាតន្ត្រីទេសចរណ៍ស្រាបៀរកម្ពុជា ហើយក៏បានឈ្នះរង្វាន់ភ្លាមៗពេលដែលពួកគាត់គាស់ក្រវិលកំប៉ុងស្រាបៀរកម្ពុជា។

គួរបញ្ចាក់ផងដែរថា ស្រាបៀរកម្ពុជា ផ្តល់រង្វាន់ជូនអតិថិជនជាប្រាក់សុទ្ធ ១,០០០ ដុល្លារ រហូតដល់ ១០,០០០ ដុល្លារ ដែលសរុបជាទឹកប្រាក់ ១លានដុល្លារ ជារៀងរាល់ខែ៕