(ភ្នំពេញ)៖ ព្រឹត្តិការណ៍ CES 2018 របស់ក្រុមហ៊ុនសាមសុង ដែលត្រូវបានគេស្គាល់ថាជា «Samsung City» បានដាក់បង្ហាញបច្ចេកវិទ្យាជំនាន់ថ្មី ដែលនឹងផ្លាស់ប្តូរជីវិតរបស់អ្នកប្រើប្រាស់ទាំងក្នុងការិយាល័យ ក៏ដូចជានៅគេហដ្ឋានផងដែរ។
ផ្ទាំងមួយដែលបង្ហាញនូវការច្នៃប្រឌិតដ៏គួរឲ្យចាប់អារម្មណ៍បំផុតនោះ ត្រូវបានបង្កើតឡើងដោយបន្ទះអេឡិចត្រូនិកថ្មីរបស់ក្រុមហ៊ុនសាមសុង ដែលវាមានបណ្តោយ ៣២ម៉ែត្រ និងមានកម្ពស់ ៧.៨ម៉ែត្រ ហើយមានសមាសភាពសរុបចំនួន៤,៩២៦ (៤៨០ មីលីម៉ែត្រ x ៦៥មីលីម៉ែត្រ)។ ផ្ទាំងខាងមុខបង្ហាញពីរូបភាពដ៏អស្ចារ្យ ដែលភ្ជាប់ទៅនឹងចក្ខុវិស័យភាពនៃភាពវៃឆ្លាត របស់ក្រុមហ៊ុន។
ដោយសារអេក្រង់ LED គឺជាអេក្រង់ដំបូងបំផុតដែលដំណើរការដោយប្រព័ន្ធ HDR បន្ទះអេឡិចត្រូនិកថ្មី ៣ប្រភេទរបស់ក្រុមហ៊ុនសាមសុង ដូចជា P1.5, P2.0 និង P2.5 បានឆ្លុះបញ្ចាំងពីការច្នៃប្រឌិតនៃបច្ចេកវិទ្យា IoT និង AI ដែលបង្ហាញភាពលេចធ្លោ នៅក្នុងព្រឹត្តិការណ៌តាំងបង្ហាញនោះផងដែរ។ ប្រព័ន្ធ HDR ក៏បានបង្ហាញនូវគុណភាពច្បាស់ល្អឥតខ្ចោះ ទៅតាមបន្ទះអេឡិចត្រូនិកនីមួយៗ ស្របពេលដែលការរចនាដែលមានលក្ខណៈស្ដើង និងស្រាលបំផុតនោះវាធ្វើឲ្យមានការងាយស្រួលនៅក្នុងការតំទ្បើង និងជួសជុល។
ផ្ទាំងដែលបង្ហាញនេះ ក៏បានផ្ដល់ឲ្យអ្នកទស្សនានូវរបៀប ដែលក្រុមហ៊ុនសាមសុងគ្រប់គ្រងកម្មវិធី MagicInfo ដែលជាកម្មវិធីរួមបញ្ចូលគ្នាជាច្រើន ដើម្បីបង្កើតភាពឆើតឆាយ និងងាយស្រួលក្នុងការគ្រប់គ្រង។
ប្រសិនបើអ្នកមិនបានចូលរួមក្នុងពិព័រណ៍ CES 2018ទេ សូមទស្សនាវីដេអូខាងលើដើម្បីឲ្យដឹងថា តើ Samsung City រួមចូលគ្នាដោយរបៀបណា ហើយជ្រៀតខ្លួនចូលទៅក្នុងអនាគតបានយ៉ាងដូចម្តេចទៅ៕https://youtu.be/NHhFywCPXpg