Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាវុធហត្ថក្រុងក្រចេះ ឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធគ្រឿងញៀន ក្នុងនោះមានអតីតឈ្មួញឈើម្នាក់

22-01-2018 13:49

(ក្រចេះ)៖ កម្លាំងអាវុធហត្ថក្រុងក្រចេះ ក្រោមការបញ្ជាពីលោកឧត្តមសេនីត្រីយ៍ សាន្ដ ប៊ុនថាន មេបញ្ជាកាអាវុធហត្ថខេត្តក្រចេះ និងក្រោមការសម្របសម្រួលនីតិវិធីដោយលោក ទុត វិនីត ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត បានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ក្នុងនោះមានម្នាក់អតីតឈ្មួញឈើ។ ប្រតិបត្តិការនេះ ធ្វើឡើងរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី២០-២១ ខែ មករា ឆ្នាំ២០១៨ នៅសង្កាត់អូរឬស្សី ក្រុងក្រចេះ។

យោងតាមរបាយការណ៍មន្ទីរយុត្តិធម៌អាវុធ​ហត្ថខេត្ត បញ្ជាក់ឲ្យដឹងថា សង្ស័យចំនួន៧នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
ទី១៖ឈ្មោះ​ សៀង សុខបាន អាយុ៣៤ឆ្នាំ រស់នៅសង្កាត់រការកណ្ដាល
ទី២៖ ឈ្មោះ​ ស៊ន សុជាតា ភេទស្រី អាយុ២៤ឆ្នាំ
ទី៣៖ ឈ្មោះ ម៉េង សុគន្ធឆៃ អាយុ២១ រស់នៅ សង្កាត់អូរឬស្សី
ទី៤៖ ឈ្មោះ អ៊ីវ សុខហេង រស់នៅសង្កាត់អូរឬស្សី
ទី៥៖ ឈ្មោះ វ៉ាត វិចទ័រ អាយុ៣១ឆ្នាំ រស់នៅសង្កាត់ក្រចេះ អតីតឈ្មួញឈើ
ទី៦៖ ឈ្មោះ ផុន ផាសិដ្ឋ អាយុ១៧ឆ្នាំ រស់សង្កាត់ក្រចេះ ក្រុងក្រចេះ
ទី៧៖ ឈ្មោះ ឡៃ ហ្វី លីន អាយុ២៥ឆ្នាំ រស់នៅភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ។

កម្លាំងអាវុធហត្ថបានរឹបអូសវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌ស (ម៉ាទឹកកក) ចំនួន៦កញ្ចប់ ម៉ូតូ២គ្រឿង ទូរស័ព្ទដៃចំនួន៧គ្រឿង និងសម្ភារមួយចំនួន។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ និងវត្ថុតាងឃាត់ខ្លួនបណ្ដោះអាសន្ន នៅមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ដើម្បីកសាងសំណុំរឿងទៅតុលាការ៕