(ព្រះសីហនុ)៖ ការប្រកួតជម្រុះថ្ងៃដំបូងនៃពានរង្វាន់ Tiger Street Football Festival 2018 មណ្ឌលទី១នៅខេត្តព្រះសីហនុ ដែលមាន៥៤ក្រុម ចូលរួមប្រកួតនោះ គឺពិតជាជក់ចិត្ត និងស្វិតស្វាញមែនដោយក្រុមនីមួយៗសុទ្ធតែមានមហិច្ឆតា ចង់ដណ្តើមយកជ័យជំនះ ក្លាយជាម្ចាស់ជើងឯកប្រចាំតំបន់របស់ខ្លួន ដើម្បីទទួលបានប្រាក់រង្វាន់យ៉ាងច្រើន ពីក្រុមហ៊ុនស្រាបៀរថៃហ្គ័រ និងអាចទទួលបាន
សិទ្ធិ ទៅចូលរួមប្រកួតនៅវគ្គផ្តាច់ព្រ័ត្របន្តទៀតនៅរាជធានីភ្នំពេញ នាថ្ងៃទី១០ និងទី១១ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។
ជាក់ស្តែងក្រុមបាល់ទាត់ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលជាអតីតក្រុមជើងឯក ត្រូវប្រកួតការពារតំណែងរបស់ទល់និង ក្រុមអតីតជើងឯករង វឌ្ឍនវិជ្ជា។ ក្នុងការប្រកួត រយៈពេល១២នាទីនោះ ក្រុមទាំងពីរបានខិតខំប្រកួតយ៉ាងស្វិតស្វាញ និងជក់ចិត្តបំផុត។ ជាលទ្ធផលក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A អាចយកឈ្នះលើ ក្រុមវឌ្ឍនវិជ្ជាក្នុងលទ្ធផល ៣-២ នៅវគ្គជម្រុះដំបូងនេះ។
ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A ដែលមានកីឡាករឆ្នើមៗ នៅតែធ្វើបានល្អដដែល ដោយអាចគ្រប់គ្រងការវាយសម្រុករបស់ក្រុម វឌ្ឍនវិជ្ជា និងស្វែងរកគ្រាប់បាល់ជ័យជម្នះទាល់តែបាន។
តែយ៉ាងណាក្រុមជើងខ្លាំងមួយនេះ ត្រូវសម្លឹងទៅរកជើងឯកបន្ដទៀត ដើម្បីបានឱកាសទៅលេងវគ្គផ្ដាច់ព្រ័ត្រនៅភ្នំពេញ ក៏ដូចជាការពារតំណែងជើងឯក ប្រចាំមណ្ឌលព្រះសីហនុរបស់ខ្លួន។
គួររំលឹកផងដែរថា កាលពីរដូវកាលមុន Tiger Street Football Festival 201៧ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A បានយកឈ្នះលើក្រុម វឌ្ឍនវិជ្ជា ក្នុងលទ្ធផល ៤-១ នៅវគ្គផ្ដាច់ព្រ័ត្រ។ ក្រោយពីឈ្នះពានរង្វាន់ប្រចាំតំបន់ហើយ ក្រុមស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ A នេះ ក៏បានទៅធ្វើដំណើរនៅភ្នំពេញប្រកួតផ្ដាច់ព្រ័ត្រទូទាំងប្រទេសផងដែរ។ ដូចច្នេះសូមតាមដានទាំងអស់គ្នាបន្តទៀត ថាតើក្រុមណាខ្លះអាចបំបែកកញ្ចប់ថវិកាដ៏ច្រើនរបស់ក្រុមហ៊ុនថៃហ្គ័រ និងទទួលបានកៅអីទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញថ្ងៃទី១០-១១ ខែមីនា ខាងមុខនេះ ពិសេសមានឱកាសជួបផ្ទាល់ជាមួយកំពូលតារាបាល់ទាត់អន្តរជាតិ Ryan Giggs ផងដែរ។
ព័ត៌មានលម្អិតបន្ថែមអំពី Tiger Street Football Festival ២០១៨ សូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ស្រាបៀរថៃហ្គ័រ៖ www.facebook.com/TigerBeerKH#TSFF2018៕
សូមពិសាដោយការទទួលខុសត្រូវ!!