(ភ្នំពេញ)៖ មកដល់ពេលបច្ចុប្បន្ននេះគណបក្សប្រជាជនកម្ពុជា មានសមាជិកគណៈកម្មាធិការកណ្តាល និងអចិន្រ្តៃយ៍ សរុបរហូតដល់ទៅ៨៦៥រូប (ក្នុងនោះស្រ្តី៨៧រូប) បូករួមទាំងសមាជិកទើបបញ្ចូលថ្មី ៣៤២រូប ដែលទើបបញ្ចូលថ្មីនៅក្នុងមហាសន្និបាតគណបក្សរយៈពេល៣ថ្ងៃ ដែលទើបបញ្ចប់នៅព្រលប់ថ្ងៃអាទិត្យ ទី២១ ខែមករា ឆ្នាំ២០១៨ម្សិលមិញនេះ។
គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សនយោបាយដែលមានរចនាសម្ព័ន្ធដឹកនាំដ៏រឹងមាំជាងគេមួយនៅក្នុងប្រទេសកម្ពុជា ហើយបានដឹកនាំរាជរដ្ឋាភិបាលកម្ពុជា តាំងពីក្រោយថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩មកនោះ។
ខាងក្រោម គឺជាបញ្ជីឈ្មោះសមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាទាំង ៨៦៥រូប ដែលត្រូវបានគណបក្សប្រជាជនកម្ពុជាផ្សព្វផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ៖