(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាចំពោះមហាសន្និបាតគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា ដែលបានបា្ររព្វទ្បើងយ៉ាងអធិកអធម និងប្រកបដោយជោគជ័យក្នុងរយៈពេលបីថ្ងៃចាប់ពីថ្ងៃទី១៩ ដល់២១ ខែមករា ឆ្នាំ២០១៨នេះក្រោម អធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ហើយមានការចូលរួមពីសមាជិក សមាជិកាយ៉ាងច្រើនកុះករនេះគឺជាការបង្ហាញអំពី «របបនយោបាយប្រជាធិបតេយ្យក្នុងបក្ស ស្របតាមស្មារតីរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា ស្ដីពីរបបប្រជាធិបតេយ្យសេរីពហុបក្ស» យ៉ាងពិតប្រាកដ។
បានន័យថាចំពោះមហាសន្និបាតគណបក្សប្រជាជនកម្ពុជា ដែលតែងប្រារព្វនេះ គឺគ្មានអ្វីប្លែកអំពីបណ្ដាប្រទេសប្រកាន់របប ប្រជាធិបតេយ្យនានាលើពិភពលោកនោះទេ។ ជាក់ស្ដែងសហរដ្ឋអាមេរិក គេហៅថា «Caucus-មហាសន្និបាតបក្ស» ដែលតែងតែបើកមហាសន្និបាតរបស់ខ្លួនដើម្បីក្ដាប់នូវរាល់មតិយោបល់សមាជិក សមាជិការបស់ខ្លួន ដើម្បីរៀបចំផែនការ ទិសដៅនិងយុទ្ធសាស្រ្ដក្នុងការស្វែងរកការគំាទ្រពីប្រជាពលរដ្ឋជាម្ចាស់ឆ្នោត ដើម្បីឈ្នះឆ្នោតឈានទៅដឹកនំា ប្រទេសនេះឯង។
ក្នុងការដឹកនំាប្រទេសនេះដែរ បើនិយាយពីមតិមួយចំនួនជារឿយៗ ដែលតែងតែរិះគន់នឹងវ៉ៃប្រហារមកលើ គណបក្សប្រជាជនកម្ពុជា ពិសេសមកលើសម្ដេចតេជោ ហ៊ុន សែន ថាកម្ពុជាកំពុងប្រកាន់របបកុម្មុយនីស្ដផ្ដាច់ការនោះ? ត្រង់ចំណុចនេះលោក រត្ន័ សណ្ដាប់ ក៏បានទាត់ចោលផងដែរ ដោយលោកបានអះអាងថា នេះប្រហែលជាពួកគេមិនយល់អ្វី ទៅជារបបកុម្មុយនីស្ដផ្ដាច់ការ? បានសេចក្ដីថា របបកុម្មុយនីស្ដផ្ដាច់ការ ជាសង្គម «រួមនិយម» គឺអ្វីៗក៏ជារបស់រួម ឬក៏អ្វីៗក៏ស្មើភាពគ្នាដែរ គ្មានទេវណ្ណៈខុសគ្នានោះ ជាក់ស្ដែងដូចយើងឃើញក្នុងប្រវត្ដិសាស្រ្ដកម្ពុជាពីឆ្នាំ១៩៧៥ ដល់១៩៧៩ ជាភស្ដុតាង។
ស្ថិតក្នុងបរិការនេះលោក រត្ន័ សណ្ដាប់ បញ្ជាក់ថា បើឈរលើប្រវត្ដិសាស្រ្ដនេះយើងអាចនិយាយបានថា សម្ដេចតេជោ ហ៊ុន សែន គឺ «ជាអ្នកកំទេចរបបកុម្មុយនីស្ដផ្ដាច់ការទើបជាការត្រឹមត្រូវ»។ ដោយហេតុថា សម្ដេចជាឥស្សរជនដ៏ឆ្នើមបំផុត ដែលបានវាយកំទេច និងទប់ស្កាត់របបកុម្មុយនីស្ដផ្ដាច់ការនេះចាប់ពីឆ្នាំ១៩៧៩ រៀងមក រហូតធ្វើឲ្យប្រទេសមានរបប ប្រជាធិបតេយ្យសេរីពហុបបក្ស ដូចយើងឃើញបច្ចុប្បន្ននេះ។
បើហេតុនេះចំពោះមតិរិះគន់ទំាងទ្បាយណាមកលើសម្ដេចតេជោ ហ៊ុន សែន ថា ជាជនកុម្មុយនីស្ដផ្ដាច់នោះគឺពិតជា ពុំឈរលើទ្រឹស្ដីវិទ្យាសាស្រ្ដនោះទេ ព្រោះក្នុងទ្រឹស្ដីកុម្មុយនីស្ដគេបានកំណត់ យ៉ាងច្បាស់ណាស់ថា គ្មានទេកម្មសិទ្ធិឯកជន គ្មានទេទីផ្សារសេរី គ្មានទេសេរីភាពសារព័ត៌មាន ឬអង្គការសង្គមស៊ីវិល ពិសេសគ្មានទេដំណើរទេសចរណ៍របស់ប្រជាពលរដ្ឋ ទៅកាន់បណ្ដាលប្រទេសនានាពាសពេញពិភពលោកនោះ។
តែផ្ទុយទៅវិញក្នុងសង្គមយើងជាក់ស្ដែង យើងឃើញទេ! គឺអ្វីៗមានសេរីភាពទំាងអស់ ជាពិសេសប្រជាពលរដ្ឋមានសេរីភាព ដើរហើរពាសពេញពិភពលោក ហើយអ្វីកាន់តែអស្ចារ្យថែមទៀតនោះ សព្វថ្ងៃយើងបែរជាឮប្រជាពលរដ្ឋខ្លះបែរជានំាគ្នា រអ៊ូរទំាឬបន្ទោសប្រទេសខ្លះទៅវិញទេថា ហេតុអ្វីបានជាមានប្រទេសនេះឬប្រទេសនោះមិនព្រមផ្ដល់វីសារឲ្យខ្លួន?
ជាចុងក្រោយលោក រត្ន័ សណ្ដាប់ ក៏ថ្លែងជាឆ្ងល់ផងដែរថាបើដូច្នេះបើនិយាយចំពោះបញ្ហាអ្នកនយោបាយខ្មែរខ្លះ ដែលពូកែខាងរិះគន់របបកុម្មុយនីស្ដផ្ដាច់ការ ចុះហេតុអ្វីកាលពីនីតិកាលទី១ នៃរដ្ឋសភា ក្នុងពេលដែលរដ្ឋសភាបានធ្វើច្បាប់ ដាក់ខ្មែរក្រហមឲ្យនៅក្រៅច្បាប់ហេតុអ្វីក៏ពួកគេប្រឆំាងតវ៉ានឹងច្បាប់នេះទៅវិញ!?!