(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨នេះ ព្រឹទ្ធសភា នឹងប្រជុំពេញអង្គ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីពិនិត្យនិងឱ្យយោបល់លើ សេចក្តីព្រាងច្បាប់អនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេវាកម្ម អាស៊ាន-ឥណ្ឌា មុននឹងបញ្ជូនទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញ។
កិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ នៅថ្ងៃនេះ បានធ្វើឡើងនៅវិមានព្រឹទ្ធសភាក្រោមអធិបតីភាព សម្តេចសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។
សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចសព្រមព្រៀង ពាណិជ្ជកម្ម សេវាកម្មក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋឥណ្ឌា ត្រូវបានរដ្ឋសភាអនុម័ត កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨៕