(ភ្នំពេញ)៖ លោក ឈុន ពិសិដ្ឋ ប្រធានប៉ុស្តិ៍អន្តរជាតិប៉ោយប៉ែត និងមន្រ្តីប៉ុស្តិ៍ បានចុះឃាត់ចាប់ សាច់មាន់ ឆ្អឹងមាន់ ខូចគុណភាព និងគ្មានអនាម័យពីថៃ ចំនួន៧៦០គីឡូក្រាម និងបានដុតកម្ទេចចោល នៅទីលានផ្កាប្រារ ភូមិក្បាលស្ពាន នាថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។
ការចុះចាប់ និងដុតកម្ទេចចោលនេះ បានធ្វើឡើង ក្រោយពីមានការណែនាំពីលោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូល ខេត្តបន្ទាយមានជ័យ និងដោយមានការសំរបសំរួលពីព្រះរាជអាជ្ញាខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ។
សម្រាប់ការងារ និងយុទ្ធនាការចុះបង្ក្រាបការនាំចូលសាច់មាន់ខូចគុណភាព និងទំនិញគេចពន្ធផ្សេងៗ ត្រូវបានលោក ស៊ាន ស៊ីណាត បានដាក់ផែនការឲ្យមន្រ្តីចុះស្រាវជ្រាវជាប្រចាំ ដើម្បីចូលរួមលើកកម្ពស់សុខភាពរបស់ពលរដ្ឋទូទៅ៕