Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលរាជធានី-ខេត្តចំនួន១៤រូប ត្រូវបានដាក់បញ្ចូលជាសមាជិកថ្មី នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា

21-01-2018 13:07

(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា តាមរយៈមហាសន្និបាតរយៈពេល៣ថ្ងៃ បានសម្រេចបញ្ចូលសមាជិកថ្មីនៃគណៈកម្មាធិការកណ្តាល សរុបប្រមាណ៣៤២នាក់។ បូកសរុបទាំងសមាជិកបញ្ចូលថ្មីនេះ បានធ្វើឲ្យបក្សកាន់អំណាចនៅកម្ពុជាមួយនេះ មានសមាជិកគណៈកម្មាធិការកណ្តាលរហូតដល់ទៅ៨៦៥នាក់។

តាមរយៈបញ្ជីឈ្មោះដែលផ្តល់ជូនដោយលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គេសង្កេតឃើញមានឈ្មោះឥស្សរជន និងថ្នាក់ដឹកនាំជាន់ខ្ពស់នៅតាមក្រសួង ស្ថាប័នរដ្ឋ ​ជាច្រើនរូប ត្រូវបានដាក់បញ្ចូលជាសមាជិកថ្មី សម្រាប់ក្បាលម៉ាស៊ីនដឹកនាំថ្នាក់នាំកាន់តែរឹងមាំ និងមានប្រសិទ្ធភាពថែមទៀត។

សម្រាប់សមាជិកថ្មីដែលត្រូវដាក់បញ្ចូលបន្ថែមទាំង៣៤២រូបខាងលើនេះ គេក៏ឃើញមានថ្នាក់អភិបាលរាជធានី-ខេត្តចំនួន១៤រូបផងដែរ បានក្លាយជាសមាជិកថ្មី នៃគណៈកម្មាធិការកណ្តាល បក្សកាន់អំណាចមួយនេះ។

អភិបាលរាជធានី-ខេត្តទាំង១៤រួប រួមមាន៖
ទី១៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
ទី២៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម
ទី៣៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ
ទី៤៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ
ទី៥៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ
ទី៦​៖ លោក ជាវ តាយ អភិបាលខេត្តកំពត
ទី៧៖ លោក ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី
ទី៨៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង
ទី៩៖ លោក ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង
ទី១០៖ លោក លី ឡេង អភិបាលខេត្តត្បូងឃ្មុំ
ទី១១៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង
ទី១២៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ
ទី១៣៖ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង
ទី១៤៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ៕