(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ នេះ លោកឧត្តមសេនីយ៍ត្រី សាន់ ប៊ុនថន ស្នងការរងទទួលផែនភស្ដុភារ និងហិរញ្ញវត្ថុ , លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់ ចរាចរណ៍ តំណាងឲ្យឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រគល់ម៉ូតូធុនធំកម្លាំង២៥០CC ចំនួន២គ្រឿង ជូនការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ដើម្បីប្រើប្រាស់បម្រើការងារ កិច្ចប្រតិបត្តិការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់សាធារណៈ ជាពិសេស សំរាប់ប្រដេញ បង្រ្កាបបទល្មើសបទល្មើសជាក់ស្តែង ពេលដែលជនល្មើសរត់គេចម្តងៗ។
លោក សាន់ ប៊ុនថន បានបញ្ជាក់ថា ម៉ូតូចំនួនពីរគ្រឿងនេះ លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តព្រះសីហនុ បានបរិច្ចាគថវិការបស់លោកផ្ទាល់ ដើម្បីទិញដាក់ក្នុងអង្គភាពសំរាប់ប្រើប្រាស់ដោយលោកស្នងការបានទិញយកមកប្រគល់ឲ្យ លោកវរសេនិយ៍ឯក ព្រុំ ពៅ ប្រធានការិយាល័យចរាចរណ៍ផ្លូវគោក យកទៅរៀបចំតុបតែង សម្អាតឲ្យសមនិងម៉ូតូ ចុះអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីយកទៅប្រើឲ្យចំគោលដៅ។ លោកស្នងការ និងបន្តខិតខំរកថវិការពីសប្បុរសជនយកមកទិញបន្ថែមបន្តទៀត ឲ្យសមតាមតម្រូវការចាំបាច់ក្នុងពេលបច្ចុប្បន្ន៕