Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមខ្លាចគ្រោះថ្នាក់ចរាចរណ៍ ជាជាងខ្លាចប៉ូលិសចរាចរណ៍! ស្លាប់៤នាក់ និងរបួស១១នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី២០ ខែមករា​ម្សិលមិញ

21-01-2018 07:32

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៨លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់, របួសស្រាលចំនួន៤នាក់ និងរបួសធ្ងន់៧នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៨លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១១គ្រឿង រថយន្តតូច៣គ្រឿង, រថយន្ដកែច្នៃ១គ្រឿង និងរថយន្តធំ៣គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, មិនគោរពសិទ្ធិ, កត្តាយានយន្ដ និងមិនប្រកាន់ស្ដាំ។

សូមបញ្ជាក់ថារយៈពេល២០ថ្ងៃ ខែមករា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៩៧លើក បណ្ដាលឲ្យមនុស្សស្លាប់១១៦នាក់ របួសធ្ងន់ចំនួន១៨៦នាក់ និងរបួសស្រាលចំនួន៧៨នាក់៕