(ភ្នំពេញ)៖ Simmons ត្រូវបានគេចាត់ថា ជាក្រុមហ៊ុនឈានមុខគេមួយ នៅក្នុងការផលិតពូក ដ៏មានគុណប្រយោជន៍ខ្ពស់សម្រាប់សុខភាព បានបង្ហាញពីពូក BeautySleep ដែលជាបច្ចេកវិទ្យាចុងក្រោយ ច្នៃប្រឌិតប្រកបដោយភាពល្អឥតខ្ចោះ ទាំងគុណភាព ទាំងការរចនា សម្រាប់ផ្ដល់ភាពប្រណិតដល់អតិថិជនរបស់ខ្លួន ទទួលបានដំណេកល្អ សុខស្រួលគ្មានការរំខាន។
លោក Aloysius Chew អ្នកចាត់ការទូទៅនៃក្រុមហ៊ុនស៊ីមម៉ុន (SEA) Pte Ltd បានថ្លែងថា «យើងដឹងហើយថា ប្រសិនបើយើងមិនទទួលបានដំណេកគ្រប់គ្រាន់នៅពេលយប់ទេ យើងនឹងមានអារម្មណ៍អស់កម្លាំង ងងុយដេក ងងាក់ងងើ ហើយការកង្វះនៃការគេងក្នុងរយៈពេលមួយ គឺកាន់តែមានគ្រោះថ្នាក់ដល់រាងកាយ ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ ដែលជួយយើងប្រយុទ្ធប្រឆាំង នឹងជំងឺជាច្រើន
ដូចជាជំងឺលើសឈាម និងមហារីក និងសូម្បីតែប្រព័ន្ធបន្តពូជរបស់យើង ។ដូចនេះហើយ ទើបយើងបានសម្រេចចិត្ដផលិតពូក ដែលមានគុណប្រយោជន៍ខ្ពស់ មិនមែនសម្រាប់ឲ្យតែគេងបាននោះទេគឺយើងបានធ្វើការស្រាវជ្រាវ អភិវឌ្ឍន៍ និងការច្នៃប្រឌិតពូកឲ្យកាន់តែប្រសើរ ស្រស់ស្អាត មានភាពស្រនុកទន់ទន់ល្មើយកក់ក្ដៅ ក្នុងការគេងលក់ស្រួល ជាមួយក្រណាត់E–ion សម្រាប់ផ្តល់ផលប្រយោជន៍សុខភាពឲ្យមានអារម្មណ៍ស្រស់ស្រាយ និងផាសុខភាព ពិសេសការរចនាលំហូរខ្យល់ល្អប្រសើរ និងមិនត្រឡប់»។
លោកបន្ដថា ក្រុមហ៊ុន Simmons Bedding Company ដែលមានមូលដ្ឋាននៅ Atlanta ជាក្រុមហ៊ុន ផលិតពូកធំបំផុត និងចំណាស់ជាងគេបំផុតនៅលើពិភពលោក ដែលមានប្រវត្តិ និងអាយុកាលជាង១៤៧ឆ្នាំ ហើយមកដល់ពេល ពូកម៉ាក Simmons មានស្ទើរនៅគ្រប់បណ្ដាប្រទេសល្បីៗលើពិភពលោក ពិសេស នៅតាមសណ្ឋាគារលំដាប់ៗ ដែលយើងផ្គត់ផ្គង់ផ្តាច់មុខទៅដល់ ក្រុមសណ្ឋាគារ Four Seasons,ក្រុមសណ្ឋាគារ Shangri-La Group, Rosewood Group និងThe Peninsula Group ហើយក៏ជាអ្នកផ្គត់ផ្គង់ដ៏ធំដល់បណ្តាញសណ្ឋាគារអន្តរជាតិ ដូចជាStarwood, Marriott, Hilton, Hyatt និងResorts World ជាដើម។សម្រាប់កម្ពុជា គឺមាននៅសណ្ឋាគារ Rosewood Phnom Penh និងIntercontinental ។
ទន្ទឹមនឹងនោះ លោក ជា មុនី អគ្គនាយក RS Residence បានថ្លែងថា «នៅថ្ងៃនេះ ក្រុមហ៊ុនយើង បាននាំចូលផ្ដាច់មុខនូវផលិតពូក របស់ Simmons ដើម្បីបំពេញតម្រូវការរបស់អតិថិជនកម្ពុជាដែលបច្ចុប្បន្ន សេដ្ឋកិច្ចរបស់កម្ពុជាយើង មានកំណើនកើនឡើងយ៉ាងរឹងមាំ អ្នកចំណូលមធ្សម និងចំណូលខ្ពស់កាន់តែច្រើន ហើយគេក៏បានស្វែងយល់ពីសារៈប្រយោជន៍នៃសុខភាព ពិសេសដំណេក ជាផ្នែកមួយសំខាន់បំផុត សម្រាប់មនុស្សម្នាក់ ដែលមិនត្រូវមើលរំលងនោះ ដូចនេះប្រភេទនៃពូក BeautySleepនេះ នឹងផ្ដល់នូវភាពប្រសើរដល់អតិថិជន ដែលតែងតែគាំទ្រជឿទុកជាក់មកលើហាងរបស់យើងកន្លងមកនេះ ដូចនេះយើងតែងតែខិតខំប្រឹងប្រែង ក្នុងការស្វែងរកនូវផលិតសុទ្ធល្អ គុណភាពខ្ពស់ ប្រើប្រាស់បានយូរអង្វែង និងតម្លៃសមរម្យមកជូនពួកគាត់រហូត» ។
ក្នុងឱកាស RS Residence ដាក់បង្ហាញផលិតផលថ្មី Simmons BeautySleep នៅថ្ងៃទី២០ ខែមករានេះ គឺបានទទួលការចាប់អារម្មណខ្ពស់ពីសំណាក់អតិថិជនកម្ពុជា ពិសេសមានកម្មវិធីបញ្ចុះតម្លៃពិសេស ចាប់២០%ឡើងទៅផងដែរ ៕