(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៤២៦គ្រឿង រកឃើញល្មើសច្បាប់៨២៥គ្រឿង (ម៉ូតូ៧៥ភាគរយ) អប់រំ២៤៦គ្រឿង និងផាកពិន័យ៥៧៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២០ ខែមករានេះ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី២០ ខែមករានេះ ត្រួតពិនិត្យរួមបានចំនួន២,២៣៤គ្រឿង អប់រំ១៥៩គ្រឿង និងផាកពិន័យចំនួន៣៨៦គ្រឿង។
ដោយឡែកសម្រាប់រាជធានីភ្នំពេញវិញ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨ សមត្ថកិច្ចនគរបាលឃាត់បានម៉ូតូ៧៩៣គ្រឿង ដែលជិះបញ្ច្រាស មិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនមានស្លាកលេខ។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល២០ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២០ ខែមករានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ១០៧,៥៣៦គ្រឿង រកឃើញយានយន្តល្មើស ១៨,៧១៦គ្រឿង (ម៉ូតូ៨៤ភាគរយ) ក្នុងនោះអប់រំ ៦,២៥៧គ្រឿង និងផាកពិន័យ ១២,៤៥៩គ្រឿង (ម៉ូតូ៩២ភាគរយ)៕