(កោះកុង)៖ រដ្ឋបាលខេត្តកោះកុង បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយស្នើឲ្យវិទ្យុអាស៊ីសេរី ត្រូវរក្សាក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន ដោយផ្សព្វផ្សាយព័ត៌មាន ដែលមានលក្ខណៈពិតជាក់ស្តែង មិនត្រូវផ្សព្វផ្សាយព័ត៌មានមិនពិត ដែលមានលក្ខណៈ ញុះញង់ បង្កហិង្សា ឬនាំឲ្យមានការភ័ន្តច្រឡំ ដល់សាធារណៈមតិជាតិ និងអន្តរជាតិនោះឡើយ។
ការចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង បានធ្វើឡើង ក្រោយពីវិទ្យុអាស៊ីសេរី ជាខេមរៈភាសា នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ បានផ្សាយព័ត៌មានដែលមានចំណងជើងថា «ក្រុមប្រជាពលរដ្ឋលើកគ្នាតវ៉ាប្រឆាំងអាជ្ញាធរខេត្តកោះកុង និងក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមិន គ្រុប នៅទីតាំងដីទំនាស់ បន្ទាប់ពីក្រុមហ៊ុនបានដឹកនាំកំលាំងអាជ្ញាធរ និងសន្តិសុខរុះរើ ដុតកម្ទេចផ្ទះប្រជាពលរដ្ឋ៨គ្រួសារ និងកាប់បំផ្លាញផលដំណាំពលរដ្ឋជាច្រើនហិចតា នៅឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង កាលពីសប្តាហ៍មុន»។
ចំពោះការចុះផ្សាយនេះ រដ្ឋបាលខេត្តកោះកុង បានបញ្ជាក់ថា ព័ត៌មានដែលវិទ្យុនេះចុះផ្សាយគឺគ្មានក្រមសីលធម៌ និងការពិតឡើយ។
ព័ត៌មានលំអិតជុំវិញការបញ្ជាក់របស់រដ្ឋបាលខេត្តកោះកុង មានខ្លឹមសារដូចខាងក្រោមនេះ៖