(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ទូច ណារ៉ុថ អគ្គស្នងការរងនគរបាលជាតិ និងជាប្រធានគណៈបញ្ជាការការពារ មហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជា បានចាត់ឲ្យមន្ដ្រីនគរបាលបង្ការ និងពន្លត់អគ្គិភ័យ ចុះអប់រំ និងណែនាំដល់ម្ចាស់ភោជនីយដ្ឋាន និងចុងភៅ ដែលនៅជុំវិញបវេណអង្គពិធី នៅមហោស្របកោះពេជ្រ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់។
នេះបើតាមលោកឧត្តមសេនីយ៍ទោ នេត វន្ថា ប្រធាននាយកដ្ឋានបង្ការ និងពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ថ្លែងប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០១៨។
តាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន នាយកដ្ឋានបានចាត់តាំងកម្លាំងជំនាញ សហការជាមួយផ្នែកសន្ដិសុខរបស់កោះពេជ្រ ចុះអប់រំ ណែនាំដល់ចុងភៅធ្វើម្ហូបការ ម្ចាស់ភោជនីយដ្ឋានក្នុងតំបន់ប្រារព្ធពិធី និងខាងក្រៅឲ្យការពារ បង្កើនការប្រុងប្រយ័ត្នខ្ពស់ នូវការប្រើប្រាស់ហ្គាស់ និងសារធាតុផ្ទុះ ឆេះ ព្រោះខ្លាចក្រែងមានអគ្គិភ័យកើតឡើងជាយថាហេតុ៕