Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាស៊ានស្ប៉ា និងខេធីវី (Asian Spa & KTV) លក្ខណៈស្តង់ដារទំនើបដំបូងគេ លេចរូបរាងនៅលើទឹកដី នៃខេត្តកំពង់ចាម

20-01-2018 16:31

(កំពង់ចាម)៖ ដើម្បីជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិត្តិយស និងកិត្យានុភាពវិស័យទេសចរណ៍ និងបដិសណ្ឋាកិច្ចរបស់ខេត្ត «អាស៊ានស្ប៉ា និងខេធីវី» (Asian Spa & KTV) ដែលត្រូវបានកំណត់តាមបទដ្ឋានទំនើបដំបូងគេបង្អស់ មានតែមួយគត់ ស្ថិតនៅចំកណ្តាល និងជាបេះដូង នៃទីរួមខេត្តកំពង់ចាម បានចាប់បើកសម្ពោធដំណើរការជាផ្លូវការ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ ដើម្បីបម្រើដល់អតិថិជនរបស់ខ្លួន ទាំងនៅក្នុងខេត្តកំពង់ចាម និងទូទាំងប្រទេស ក៏ដូចជា ភ្ញៀវជាតិ និងអន្តរជាតិទាំងអស់ផងដែរ។

អាស៊ានស្ប៉ា និងខេធីវី (Asian Spa & KTV) មានបំរើសេវាកម្មដូចជា៖ ខារ៉ាអូខេ, អាងហែលទឹក, ស្ប៉ា, ម៉ាស្សា, ស្ទីមនិងសូណា (ទឹកក្តៅ-ទឹកត្រជាក់) នឹងមានបម្រើភេសជ្ជៈជាច្រើនផ្សេងទៀតផងដែរ។
ជាមួយនឹងបន្ទប់ស្ទីម-សូណា (Steam-Sauna) ធំទូលាយ និងអាងទឹកក្តៅ-ទឹកត្រជាក់ (Jacuzzi) ធានាបាននូវអនាម័យខ្ពស់ ដោយការសំអាត និងផ្លាស់ប្តូរទឹកជារៀងរាល់ថ្ងៃ។ ចំពោះសេវាម៉ាស្សា (Massage) គ្រប់បុគ្គលិកទាំងអស់ សុទ្ធតែមានបទពិសោធន៍យូរឆ្នាំ ដោយអាស៊ានស្ប៉ា គិតគូរពីសុខភាពរបស់អតិថិជនជាចំបង។ ចំណតរថយន្តមានទីធ្លាធំទូលាយ ងាយស្រួលក្នុងការចតយាន្តយន្ត និងមានសន្តិសុខការពារយ៉ាងម៉ត់ចត់។

ដោយឡែកចំពោះ ខេធីវី (KTV) បន្ទប់ច្រៀង ត្រូវបានរៀបចំឡើងទៅតាមស្តង់ដារ មានផាសុខភាពល្អ បំពាក់ទៅដោយឧបករណ៍ បរិក្ខារទំនើបៗ សម្រាប់ច្រៀងលេងកំសាន្ត។ ជាពិសេស គ្រប់សេវាកម្មទាំងអស់ គឺប្រកបទៅដោយ ភាពរស់រាយ រាក់ទាក់ រង់ចាំបម្រើអតិថិជនដោយតម្លៃសមរម្យ។

សូមអញ្ជើញមកកាន់ អាស៊ានស្ប៉ា និងខេធីវី (Asian Spa & KTV) ដែលមានទីតាំងនៅខាងក្រោយសណ្ឋាគារ អិលប៊ីអិន អាស៊ាន (LBN ASIAN HOTEL) ស្ថិតក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ៕
លេខទូរសព្ទ័ទំនាក់ទំនង៖ 096 8 888 829, 097 8 888 729, 088 5 888 884, 070474468