(ភ្នំពេញ)៖ សម្រាប់កុមារថ្ងៃខួបកំណើតរបស់គេគឺជាថ្ងៃគួរឲ្យរំភើបបំផុត ហើយសំខាន់ជាងថ្ងៃណាៗទាំងអស់ ហើយពួកគេចាប់ផ្តើមរាប់ថយក្រោយចាប់ពីចំនួនខែ ចំនួនថ្ងៃ ចំនួនម៉ោង និងចំនួននាទី

រហូត ដល់ថ្ងៃពិសេសរបស់គេនេះមកដល់ រួចគេសួរម៉ាក់ ប៉ា អ្នកអាណាព្យាបាល ឬគ្រូរបស់គេថា «ដល់ថ្ងៃហ្នឹងហើយត្រូវទេ?» ដោយឃើញការអន្ទះសារបែបនេះ ក្នុងនាមជាអ្នកអប់រំ
មិនអាចនៅស្ងៀមមិនរវីរវល់និងកិច្ចការនេះបានទេ យើងចង់បង្កើតថ្ងៃខួបកណើតរបស់សិស្សានុសិស្សរបស់យើងជាថ្ងៃពិសេសសម្រាប់ពួកគេ។

សាលាអន្តរជាតិហ្គ្រីនអេបផល សាកកល្បងស្វែងយល់ពីមូលហេតុ ៣យ៉ាងដែលធ្វើឲ្យការប្រារព្ធពីធីខួបកំណើតវាមានសារៈសំខាន់ដល់ការអភិវឌ្ឍកុមារប្រកបដោសុខុមាលភាព៖

១-ការបង្អួតពីខ្លួនរបស់កុមារផ្ទាល់ វាសំខាន់ដែលបង្រៀនបុត្រធីតាលោកអ្នក ឲ្យមានសន្តានចិត្តល្អ និងចេះយកអាសារអ្នកដ៏ទៃ ជារៀងរាល់ខែក្នុងឆ្នាំសិក្សា សិស្សានុសិស្សដែលកើតក្នុងខែនិមួយៗ
ត្រូវបានរៀបចំជុំគ្នាទាំងអស់ ដើម្បីឲ្យពួកគេមានអារម្មណ៍ថាពួកគេសំខាន់ណាស់នៅក្នុងសកលលោកនេះ។ វាជាអារម្មណ៍មួយដ៏អស្ចារ្យ សម្រាប់បុត្រធីតាលោកអ្នក ជួបជាមួយមិត្តៗ
ទាំងអស់របស់ពួកគេ ដែលមកជួបគេនៅថ្ងៃពិសេសនេះ ពាក់ពួកខួបកំណើត នាំចូលមកនូវកាបូបចំរុះពណ៌ រង្វាន់ឬ វត្ថុអនុស្សាវរីយ៍ ហើយជូនពរបុត្រធីតាលោកអ្នក «រីករាយថ្ងៃកំណើត»
សកម្មភាពក៏ដូចជាពាក្យអស់ទាំងហ្នឹង វាសាមញ្ញណាស់ សម្រាប់មនុស្សពេលវ័យ ប៉ុន្តែសម្រាប់កុមារវិញទាំងអស់នេះពិតការធានាថាពួកគេត្រូវបានយកចិត្តទុកដាក់មើលថែពីសំណាក់មិត្តៗរបស់គេ
ដែលមានអាយុប្រហាក់ប្រហែលពួកគេ។

២-បង្កើតនូវមិត្តភាព៖ សាលាអន្តរជាតិហ្គ្រីនអេបផល បានសម្រេចចិត្តអញ្ជើញមិត្តរួមថ្នាក់ទាំងអស់របស់បុត្រធីតាលោកអ្នក ចូលរួក្នុងពិធីជប់លៀងថ្ងៃប្រារព្ធពិធីខួបកំណើតប្រចាំខែ
ដើម្បីឲ្យកុមារទាំងអស់បានប្រកបគ្នាជាក្រុមធំ ដែលវាមិនស្រួលដូចអ្វីដែលអ្នកបានគិតនោះទេ។ ចួលរួមជាមួយក្រុមធំវាប្លែកគ្នា ពីការជជែកលេងមួយទល់មួយជាមួយនរណាម្នាក់។
សិស្សានុសិស្សអាចរៀនបាន ពីការប្រាស្រ័យទាក់ទងគ្នាក្នុងសង្គមជាមួយមនុស្សច្រើន ក្នុងបរិយាកាសសប្បាយរីករាយដោយ ការចូលរួមពិធី ក៏ដូចជា ការរៀបចំពិធីទទួលសម្រាប់មិត្តរួមថ្នាក់ពួកគេ។

៣-វាជាអនុស្សាវរីយ៍ដែលចងចាំរហូតអស់មួយជីវិត៖ យើងពិតជាចង់ស្តាប់ ពេលកុមារមកចូលរួមក្នុងកម្មវិធីជប់លៀងរបស់មិត្តគេម្តងទៀតនេះ ប្រាប់អំពីការជប់លៀងថ្ងៃខួបកំណើតរបស់គេផ្ទាល់
កាលពីខែមុន។ ពួកគេចងចាំបានគ្រប់សកម្មគ្មានចន្លោះកន្លែងណាទេ ហើយវាពិតជាធ្វើឲ្យយើងមានអារម្មណ៍អស្ចារ្យ ដែលបានចូលរួមជាមួយសិស្សានុសិស្សរបស់យើង
បង្កើតអនុស្សាវរីយ៍ដ៏អស្ចារ្យ និងមិនអាចបំភ្លេចបាន៕