Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

មន្ទីរពេទ្យកាល់ម៉ែត សហការជាមួយមន្ទីរពេទ្យសឹង្ហបុរី បើកសិក្ខាសាលាស្ដីពី «ការសង្គ្រោះទារកក្រោយសម្រាល» ជាលើកដំបូង

20-01-2018 10:49

(ភ្នំពេញ)៖ មន្ទីរពេទ្យកាល់ម៉ែត បានសហការជាមួយមន្ទីរពេទ្យ ខេខេ (KK) នៃប្រទេសសឹង្ហបុរី បើកសិក្ខាសាលាស្ដីពី «ការសង្គ្រោះទារកក្រោយសម្រាល» ជាលើកដំបូង របស់សមាគមគ្រូពេទ្យទារកកម្ពុជា ដែលរៀបចំធ្វើឡើង នៅមន្ទីរពេទ្យកាល់ម៉ែត។

សិក្ខាសាលានេះ មានការចូលរួមពី លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោកសាស្ដ្រាចារ្យ SAMUEL RAJADURAL ប្រធានគណប្រតិភូ ក្រុមការងារ នៃមន្ទីរពេទ្យ ខេខេ នៃប្រទេសសឹង្ហបុរី និងសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត គ្រូបង្គោល ជាច្រើនរូបទៀត នាថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨។

លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត ឈាង រ៉ា បានឲ្យដឹងថា ការជួយកាត់បន្ថយមរណៈភាពទារក បានក្លាយទៅជាបញ្ហាអាទិភាព នៅទូទាំងប្រទេសកម្ពុជា ដែលរាជរដ្ឋាភិបាល បានដាក់ឡើង និងខិតខំប្រឹងប្រែងរួមគ្នា ជាតំរូវការចាំបាច់ដើម្បីជួយដោះស្រាយបញ្ហានេះ ឲ្យបានកាន់តែប្រសើរ។

វេជ្ជបណ្ឌិត ឈាង រ៉ា បានបញ្ជាក់ថា ប្រធានបទ «ការសង្គ្រោះទារកក្រោយសម្រាល» ដែលបានជ្រើសរើសឡើងនេះ ស្របគ្នានិងការយកចិត្តទុកដាក់ ក្នុងការថែទាំសុខភាព ទារកនាពេលបច្ចុប្បន្ននេះ ហើយការពង្រឹងគុណភាព និងសមត្ថភាពរបស់គ្រូពេទ្យក្នុងការសង្គ្រោះទារក គឺបេសកម្មទីមួយ ដែលត្រូវធ្វើដែរ។

អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងថា សិក្ខាសាលានាថ្ងៃនេះ ដោយមានការចូលរួមពីក្រុមវេជ្ជបណ្ឌិត ពីបណ្ដាប្រទេសមន្ទីរពេទ្យធំៗ ទាំងនៅរាជធានីភ្នំពេញ និងមកពីបណ្ដា ខេត្តនានា ទូទាំងប្រទេស និងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍនូវចំណេះដឹង ក្នុងការសង្គ្រោះទារកឲ្យទាន់ពេលវេលា ក្នុងនាទីដំបូងដែលហៅថា «នាទីមាស៕