នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនសង្ឃ២អង្គពាក់ព័ន្ធករណីគ្រឿងញៀន ដកហូតបានថ្នាំញៀន២៣កញ្ចប់
20-01-2018 09:36
(ព្រះសីហនុ)៖ នៅម៉ោង៩៖៣០នាទីយប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៨ កម្លាំងជំនាញរបស់អធិការដ្ឋានស្រុកព្រៃនប់ បានចុះបង្ក្រាបករណីគ្រឿងញៀនមួយ ករណីនៅចំនុចផ្លូវជាតិលេខ៣ ស្ថិតនៅភូមិព្រែកផ្អាវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យបាន២នាក់ គឺជាសង្ឃ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ មានឈ្មោះ សុខ បញ្ញា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅវត្តទួលកែវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងឈ្មោះ ពៅ ទីវ័ន្ថ អាយុ២៩ឆ្នាំមានទីលំនៅវត្តទូលកែវ ឃុំទឹកល្អក ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះ សមត្ថកិច្ដកហូតបាន ម្សៅក្រាមសថ្លាសង្ស័យសាធាតុញៀនចំនួន២៣កញ្ចប់ និងទូរស័ព្ទ០២គ្រឿង។
ក្រោយឃាត់ខ្លួន កម្លាំងជំនាញ នៃអធិការដ្ឋានស្រុកព្រៃនប់ រង់ចាំក្រសួងធម្មការស្រុក មកធ្វើរការផ្សឹករួចរាល់ ទើបកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី៕